កីឡា

លោក ឆយ យ៉ុងសុក​ ជួបសំណេះសំណាល និង ចែកឈុតហ្វឹកហាត់ កីឡាតេក្វាន់ដូ WT ដល់គនុសិស្សឆ្នើមចំនួន ១៦ និងអាវយឺត ដល់មន្រ្តីវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា

ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT និងតំណាងស្ថាប័ន Kukkiwon និងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាកិត្តិយស ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ឈុតហ្វឹកហាត់ កីឡាតេក្វាន់ដូ WT ដល់គនុសិស្សឆ្នើមចំនួន ១៦ និងអាវយឺត ដល់មន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាអំណោយ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោកស្រី កែវ មនោរម្យ បានប្រាប់ឲ្យដឹងថា កីឡាតេក្វាន់ដូWT ជាប្រភេទកីឡាមួយក្នុងមុខវិជ្ជានៃការសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារបស់ ក្រសួងអប់រំ យុវជន និងកីឡា ។ នេះជាចំណែកមួយក្នុងការអភិឌ្ឍន៍ វិស័យកីឡារបស់យើង ហើយលោកស្រីសង្ឃឹមថា ចំណេះដឹងដែលគនុសិស្ស សិក្សាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាផ្នែកកីឡាតេក្វាន់ដូWT នឹងយកទៅប្រើប្រាស់ និងបង្ហាត់បង្ហៀន កូននៅតាមស្ថាប័ន ។

លោកនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបន្ថែមថា គនុសិស្សសិក្សាវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ចំនួន៨០ នាក់ យើងបានចម្រាញ់ រកត្រឹមតែ ១៦ នាក់ដែលសិស្សឆ្នើមនឹងត្រូវត្រៀមខ្លួនប្រឡងឡើង ខ្សែក្រវាត់ពណ៌ខ្មៅនាពេលខាងមុខនេះ ។ លោកស្រីសូមថ្លែងអំណរគុណដល់លោក ឆយ យ៉ុងសុកតែងតែជួយ ឧបត្ថម្ភដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោក ធឿន ចន្ថន ជាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា លើមុខវិជ្ជាតេក្វាន់ដូWT បាននិយាយថា ថ្ងៃនេះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT និងតំណាងស្ថាប័ន Kukkiwon បានរៀបចំវគ្គពិសេសមានគនុសិស្សចំនួន ១៦ នាក់ដែលសិស្សឆ្នើមក្នុងគនុសិស្សចំនួន ៨០ នាក់ ហើយការហ្វឹកហាត់នេះក្រោមជំនួយ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង៕
ដោយ៖លី ភីលីព

Most Popular

To Top