ចិន៖អាជ្ញាធរបាននិយាយថា អ្នកទេសចរចិនម្នាក់ បានឡើងលើរបងមួយ ហើយលោតចូលទៅក្នុងផ្នែកមួយ នៃការបង្ហាញដ៏ល្បីលើពិភពលោក នៃកងទ័ពចម្បាំងដីឥដ្ឋ បុរាណរបស់ប្រទេសចិន ដោយបានធ្វើឲ្យខូចខាត ដល់អ្នកចម្បាំងដីឥដ្ឋបុរាណ ២ នាក់ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។
មន្ត្រីសន្តិសុខសាធារណៈបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣១ ឧសភាថា បុរសអាយុ ៣០ ឆ្នាំរូបនេះបានទៅទស្សនាសារមន្ទីរលំនៅ ដ្ឋានកងទ័ពកងទ័ពចម្បាំងនៅទីក្រុង Xi’an កាលពីថ្ងៃទី ៣០ ខែឧសភា នៅពេលគាត់បានឡើងពីលើរនាំងការពារ និងសំណាញ់ការពារ ហើយលោត។ បុរសឈ្មោះ Sun ត្រូវបានរកឃើញថា មានជំងឺផ្លូវចិត្ត ហើយករណីនេះកំពុងស្ថិត ក្រោមការស៊ើបអង្កេត។
សេចក្តីថ្លែងការណ៍បាននិយាយថា គាត់បានរុញ និងទាញអ្នកចម្បាំងដីឥដ្ឋ ហើយ២នាក់បានខូចខាតក្នុងកម្រិតខុសគ្នា ។ គាត់ត្រូវបានជួយដោយបុគ្គលិកសន្តិសុខ។ រណ្តៅដែលគាត់បានលោតចូលមានជម្រៅដល់ទៅ ៥,៤ ម៉ែត្រ
នេះបើតាមគេហទំព័រ របស់សារមន្ទីរថា សាងសង់ឡើងនៅប្រហែលឆ្នាំ ២០៩ គ.ស ដើម្បីឈរយាមផ្នូរ របស់ព្រះចៅអធិរាជទីមួយ កងទ័ពដីឥដ្ឋ ដែលមានកម្លាំងចំនួន ៨.០០០នាក់ ជាការរកឃើញផ្នែកបុរាណ វត្ថុដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន ហើយត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃសិល្បៈបុរាណចិន និងទំនើបកម្មយោធា។
កន្លែងទាក់ទាញទេសចរណ៍ដ៏ សំខាន់មួយនៅក្នុងទីក្រុង Xi’an នៃខេត្ត Shaanxi ភាគខាងជើង វាបានក្លាយជាតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាំងពីឆ្នាំ ១៩៨៧ ។
កម្មករម្នាក់នៅសារមន្ទីរបានប្រាប់ AFP នៅថ្ងៃទី ៣១ ខែឧសភាថា ការតាំងបង្ហាញបានបើកដូចធម្មតា៕
