យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Jobe Bellingham ដែលត្រូវជាប្អូនប្រុសរបស់កីឡាករ Jude Bellingham អាចនឹងត្រូវដើរ តាមដានជើងរបស់បងប្រុស ហើយនៅក្នុងលីគកំពូលអាល្លឺម៉ង់ ក្រោយបានជួយក្លឹប Sunderland ត្រឡប់មកលីគកំពូលអង់គ្លេសវិញ នៅរដូវកាលនេះ។
តាមផែនការក្លឹប Borussia Dortmand នឹងអាចក្លាយទៅជាគោលដៅ ដែលកីឡាកររូបនេះអាចត្រូវផ្ទេរមក ដើម្បីអភិវឌ្ឍខ្លួនបន្ថែម ខណៈដែលក្លឹបនេះក៏ជាកន្លែង ដែលបងប្រុសធ្លាប់បានសាងកេរ្ត៍ឈ្មោះយ៉ាងធំធេង កន្លងមកផងដែរមុនផ្ទេរទៅ Real Madrid។
យ់ាងណាក្ទីក្លឹប Sunderland ទោះបីជាមិនសូវ ជាចង់លក់កីឡាករ Jobe ក្តីប៉ុន្តែត្រូវតែបង្ខំចិត្ត ដោយក្នុងនោះនឹងដាក់តម្លៃខ្លួនកីឡាករ អង់គ្លេសរូបនេះយ៉ាងហោចណាស់៣០ លានផោន សម្រាប់ការចរចាខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
