Event

​វើកសហការជាមួយក្រសួងមហាផ្ទៃឧបត្ថម្ភគាំទ្រជំរុញកីឡាករ-កីឡាការនីសរុប៥២រូប ទៅប្រកួតលើទឹកដីសហរដ្ឋអាមេរិក​ដែលមានវត្តមានចូលរួមជាង៧០ប្រទេស

(ភ្នំពេញ)៖ ជាអ្នកនៅពីក្រោយ ចាំជំរុញវិស័យកីឡាកម្ពុជាពិត ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយក្រសួងមហាផ្ទៃ បានចូលរួមឧបត្ថម្ភគាំទ្រលើដំណើរការបញ្ជូនកីឡាករ-កីឡាការនីខ្មែរសរុប ៥២ រូប ទៅប្រកួតដណ្តើមយកជើងឯកក្នុង «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» លើទឹកដីសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ក្នុងសន្និសីតសារព័ត៌មាននៃ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» ថា៖ “ទាំងខ្ញុំ ក៏ដូចជាឯកឧត្តមផ្ទាល់ យើងសុទ្ធតែមានគោលដៅរួមមួយ គឺធ្វើយ៉ាងណានៅពេលដែលគេលឺកម្ពុជាចូលរួមប្រកួត កីឡាករប្រទេសដទៃដឹងច្បាស់ថា កីឡាករខ្មែរយើងបានផ្លាស់ប្តូរច្រើនជាងមុន សមត្ថភាពយើងក៏ខ្លាំង តិចនិចយើងក៏ច្រើន ដូចផលិតផលខ្មែរយើង ពីមុនស្រុកយើងនៅខ្សោយ យើងពឹងផលិតគេនាំចូល តែឥឡូវ ដូចផលិតផល ខ្មែរ ប៊ែវើរីជីស យើងនាំចេញទៅស្រុកគេម្តង គេសឹងមិនជឿយើងអាចធ្វើបាន ហើយការប្រែប្រួលរីកចម្រើនបែបនេះ សុទ្ធតែជាអ្វីដែលខ្មែរយើងគ្រប់រូបចង់លឺជាងគេ”។ 

នេះជាព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយទៀតហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីជួយជាកម្លាំងចលករក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។ ជាក់ស្តែង អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ តែងចូលរួមយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងវិស័យកីឡាគ្រប់ប្រភេទ តាមរយៈការឧបត្ថម្ភគាំទ្រលើព្រឹត្តិការណ៍ប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ ដូចជា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី-SEA V. League Challenge ​ឆ្នាំ ២០២៤, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៨ ដែលកំពុងដំណើរការប្រកួត និងព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀតផងដែរ។

សម្រាប់ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» កីឡាករ-កីឡាការនីតំណាងកម្ពុជា នឹងត្រូវធ្វើដំណើរហោះចេញទៅប្រកួតនៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។

វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឱ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!

វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top