ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី Su-34 ធ្លាក់អំឡុងពេលហ្វឹកហាត់

RT News

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-34 មួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ នៅតំបន់ Nizhny Novgorod ភាគខាងកើតទីក្រុងមូស្គូ អំឡុងពេលហោះហើរ ហ្វឹកហាត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិកទាំងពីរនាក់ បានគេចចេញពីយន្តហោះ ដែលបានធ្លាក់នៅតំបន់វាលខ្សាច់ដោយគ្មាន ការខូចខាតនៅលើដីអ្វីនោះឡើយ ហើយអ្នកបើកយន្ដហោះទាំងពីរ ក៏មិនមានគ្រោះថ្នាក់អ្វីដែរ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល  ដោយសារតែការបរាជ័យ នៃប្រព័ន្ធឧបករណ៍ ចុះចតរបស់យន្តហោះ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top