Event

ក្រុមហ៊ុនស្មាត​ បាននាំយកស្បៀង ៣០០០កញ្ចប់ ចែក​ជូន​ទៅ​​ដល់​គ្រួសារ​ ដែល​ត្រូវ​បាន​ជម្លៀស​ក្នុង​ខេត្ត​ព្រះវិហារ

ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជន​កម្ពុជា

ខេត្តព្រះវិហារនាថ្ងៃទី ២៧​​ មិថុនា ២០២៥ក្រុមហ៊ុន​ Smart​ បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅ​ក្នុង​គ្រា​លំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន​ ៣.០០០​ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។

ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់​ប្រជាជន​នៅ​សហគមន៍​ដែល​ត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។​

កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប​្អូនប្រជាជនរួមមាន អង្ករ ៦តោន ទឹកសុីអុីវ ៥០០យួរ មីកញ្ចប់ ១.២៥០ កេស និងសាច់ក្រកចំនួន ១,៥តោន ដែល​សុទ្ធ​សឹង​ជា​របស់​ចាំ​បាច់​ដែល​អាច​​ជួយ​សម្រួលទៅដល់គ្រួសារដែលបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនស្មាតបានលើកឡើងថា៖ “ក្រុមហ៊ុនស្មាត មិនដែលមើលឃើញខ្លួនឯងថាត្រឹមតែជាក្រុមហ៊ុនផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែ​ពួក​យើងជា​ផ្នែក​មួយ​នៃ​សហគមន៍​កម្ពុជា” ។ “ពួកយើង​​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខ​មាល​ភាព​របស់​ប្រជាជន ហើយ​ជឿ​ជាក់​ថាសកម្មភាពទាំង​នេះ​គឺជា​កាព្វ​កិច្ច​របស់​យើងក្នុងការគាំទ្រប្រជាជនកម្ពុជា ជា​ពិសេស​នៅ​ក្នុង​ពេលប្រទេសកំពុងជួបការលំបាក​បែប​នេះ។ ទាំងនេះ​គឺ​បង្ហាញ​អំពី​ការ​ចែក​រំលែក និងស្មារតីសាមគ្គីជាធ្លុងមួយ ក្នុងកាលៈទេសៈដែលសំខាន់។”

នេះមិនត្រឹមតែជាការផ្ដល់ជំនួយប៉ុណ្ណោះទេ​ បុគ្គលិករបស់ស្មាតជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការ វេចខ្ចប់ ដឹកជញ្ជូន និងចែកជូនស្បៀងអាហារដោយ​ផ្ទាល់​ទៅ​កាន់​គ្រួសារ​នៅ​តំបន់​សុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បាន​បង្ហាញ​ពី​ការ​ប្រកាន់ខ្ជាប់របស់ ក្រុមហ៊ុន Smart ទាំងមូល ដើម្បីទំនុកបម្រុងសហគមន៍  ស្របទៅតាមសសរស្ដម្ភចីរភាពរបស់ខ្លួន ជាពិសេសក្នុងគ្រាលំបាក។

សកម្មភាពនេះ ជាផ្នែកមួយនៃការផ្ដល់ជំនួយជាបន្តបន្ទាប់របស់ Smart។ ក្រុមហ៊ុន​ក៏បានបង្ហាញការ​កោត​សរសើរទៅដល់ទាហ៊ានជួរមុន សម្រាប់ភាពអង់អាចក្លាហានក្នុងការការពារមាតុភូមិ តាមរយៈការ​ចូល​រួម​ផ្ដល់​ជូន​នូវសម្ភារ​ៈប្រើប្រាស់​ដែល​ចំាបាច់មួយចំនួន​ដូចជា អង្ករចំនួន ២តោន សាច់ក្រកជ្រូកចំនួន ៥០០ ​គីឡូក្រាម មីជាតិចំនួន ៤១៦​ កេស ទឹកសុីអុីវចំនួន ១.០០០​ ដប អាវយឺត ២០០អាវ ឆ័ត្រតូចចំនួន ៣០ និង​ឆ័ត្រធំចំនួន ៣០។ ជាមួយគ្នានេះដែរ Smart ក៏ បាន​បន្ត​ផ្ដល់​ជំនួយ​ទៅកាន់ក្រុមការងារ​នៅ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយ​បាន​នាំ​យក​នូវ​សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បី​ជួយ​សម្រួល​ ដល់​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​កាន់​ស្រុកកំណើតវិញ។

ឯកឧត្តម អ៊ុក គឹមសាន​ អភិបាលរងខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន​ Smart ដែលបានចំណាយពេលវេលានាំយកអំណោយទាំងអស់នេះ មកជូនផ្ទាល់ដល់បងប្អូនប្រជាជន។ លោកក៏បានលើកឡើងដែរថា “អំណោយទាំងនេះ ពិតជាបង្ហាញនូវឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ដើម្បីសង្គម និងប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងត្រូវការជាចាំបាច់។”

Smart កំពុងបន្តតាមដានស្ថានភាពនៃការត្រឡប់ចូលស្រុករបស់ពលករខ្មែរ និងពង្រឹងការតភ្ជាប់ ព្រមទាំងការផ្ដល់ជំនួយផ្សេងៗ ដើម្បីធានាថាមិនមាននរណាម្នាក់ដែលត្រូវបានទុកចោលក្នុងគ្រាលំបាកនេះឡើយ។


ខណៈដែលកម្ពុជាកំពុងជួបបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Smart ​នៅតែប្រកាន់ខ្ជាប់​នុូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើប្រជាជនកម្ពុជា​ មិនត្រឹមតែក្នុងការផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមទំនុកបម្រុងដល់បងប្អូនប្រជាជនក្នុងគ្រាលំបាកផងដែរ។

Most Popular

To Top