ព័ត៌មានជាតិ

Vietjet បានបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះ ស្ដង់ដារ អន្តរជាតិ និងសម្ពោធជើងហោះហើរទៅកាន់អាកាសយានដ្ឋានដ៏ធំបំផុតរបស់វៀតណាម

ភ្នំពេញ៖​ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ចំនួនពីរដ៏សំខាន់នៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដែលជាច្រកទ្វារដ៏ធំបំផុតរបស់វៀតណាមទៅកាន់ពិភពលោកនៃការបញ្ចប់គម្រោងសាងសង់ទាំងស្រុងនៃមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះស្តង់ដារអន្តរជាតិរបស់ខ្លួន និងការសម្ពោធដាក់ឱ្យដំណើរការការហោះហើរលើកដំបូងទៅកាន់អាកាសយានដ្ឋាន។ 

ព្រឹត្តិការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់Vietjet ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើបរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាព ដើម្បីពង្រឹងការបោះជំហានរបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារពិភពលោក រួមទាំងប្រទេសកម្ពុជា ដែលក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តដើរតួនាទីកាន់តែរីកចម្រើនក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងគាំទ្រកំណើនទេសចរណ៍។

គម្រោងបង្កើតមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះរបស់ក្រុមហ៊ុន Vietjet ដែលបានបើកដំណើរការនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនៅ Long Thanh ។ 

អភិវឌ្ឍលើផ្ទៃដីទំហំ ៨,៤ ហិកតា ជាមួយនឹងការវិនិយោគសរុបរហូតដល់ ១០០ លានដុល្លារអាមេរិក មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនេះមានអគារលេខ ៣ និងលេខ ៤ ដែលត្រូវបានរចនា គ្រប់គ្រង និងត្រួតពិនិត្យដោយអ្នកប្រឹក្សាអន្តរជាតិឈានមុខគេ Mace (ចក្រភពអង់គ្លេស) និង Apave (ប្រទេសបារាំង)។ 

ចំនុចសំខាន់នៃគម្រោងនេះ គឺរចនាសម្ព័ន្ធដែកដែលមានរាងទ្រវែងដែលត្រូវបានសាងសង់ឡើងដើម្បីស្របតាមកម្រិតស្តង់ដារអាកាសចរណ៍ពិភពលោកដ៏តឹងរ៉ឹងបំផុត។ នៅពេលសាងសង់រួចរាល់ មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនេះនឹងមានសមត្ថភាពផ្ទុក និងថែទាំយន្តហោះតួតូចចំនួនប្រាំមួយ និងយន្តហោះតួធំទូលាយចំនួនពីរក្នុងពេលដំណាលគ្នា ឬរហូតដល់ដប់យន្តហោះតួតូច។

ការសម្រេចបានជោគជ័យនៃគម្រោងនេះ គឺស្របតាមកាលវិភាគដែលបានកំណត់ ទោះបីជាលក្ខខណ្ឌសាងសង់មានការលំបាកខ្លះៗក៏ដោយ ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាពប្រតិបត្តិ វិន័យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំរបស់ Vietjet ជាមួយដៃគូនានារបស់ខ្លួន។

 មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពថែទាំក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើសេវាកម្មបច្ចេកទេសនៅក្រៅប្រទេស បង្កើនប្រសិទ្ធភាពចំណាយប្រតិបត្តិការ និងបង្កើតការងារដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសវៀតណាម និងទូទាំងតំបន់។

Vietjet ក៏បានដំណើរការជើងហោះហើរដំបូងរបស់ខ្លួនលេខ VJ038 ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ ដោយប្រើយន្តហោះAirbus A321neo។

ជាមួយនឹងកងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរដ៏ធំទូលាយ Vietjet បន្តបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ការប្តេជ្ញាចិត្តចំពោះការវិនិយោគប្រកបដោយនិរន្តរភាព និងតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់វៀតណាម។

Vietjet ផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេកម្ពុជានូវភាពបត់បែនកាន់តែច្រើននិងកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាម តាមរយៈផ្លូវសៀមរាប-ហាណូយរបស់ខ្លួន។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃទាំងនេះ អ្នកដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការទស្សនាវប្បធម៌រស់រវើករបស់ទីក្រុងហាណូយ និងភ្ជាប់ជើងហោះហើរយ៉ាងរលូនទៅកាន់គោលដៅឈានមុខគេនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគាំទ្រដោយកងនាវាអាកាសចរទំនើប និងសុវត្ថិភាពក្រកបដោយតម្លៃសមរម្យ និងគុណភាពខ្ពស់របស់ Vietjet។

Most Popular

To Top