ប៉េកាំង៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន កំពុងពិចារណាពន្យាពេលកិច្ចប្រជុំប្រចាំឆ្នាំនៃសភាជាតិរបស់ខ្លួន ដែលគ្រោងនឹងធ្វើនៅដើមខែមីនា នៅពេលដែលប្រទេសនេះ កំពុងប្រឈមមុខ្លាំងនឹងការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី។
ជារៀងរាល់ឆ្នាំសមាជប្រជាជនជាតិធ្វើឡើងប្រហែល ១០ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមីនា នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ដែលមានប្រតិភូប្រមាណ ៣.០០០ នាក់ប្រមូលផ្តុំពីទូទាំងប្រទេសដើម្បីពិភាក្សា និងគាំទ្រគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំខាងមុខនេះ។
មន្ត្រីជាច្រើនបានប្រាប់សារព័ត៌មានក្យូដូថា ប៉ុន្តែចំពេលមានការរីករាលដាលនៃវីរុសថ្មីនេះ រដ្ឋាភិបាលកំពុងតែឆ្ពោះទៅរកការពន្យារពេល កិច្ចប្រជុំដល់ចុងខែមីនា រឺក៏ក្រោយមកទៀត ការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយផ្អែកលើពេលវេលា ដែលការផ្ទុះឡើងឈានដល់កម្រិតកំពូល៕
ដោយ ឈូក បូរ៉ា