កូរ៉េខាងត្បូង ៖ តារាចម្រៀងកូរ៉េខាងត្បូង Ryangha មកពីក្រុម Twin duo Ryanghyun Ryangha បានបង្ហើបថា លោកកំពុងមានទំនាក់ទំនង ជាមួយតារាម៉ូដែលដ៏សិចស៊ី នាង Kim Hee ដោយពីរូបលោក និងនាង ជាមិត្តភក្តិនឹងក្លាយឥឡូវ បានក្លាយជាគូស្នេហ៍ហើយ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។
វីដេអូ YouTube ថ្មីៗនេះ អតីតសិល្បករ JYP Entertainment រូបនេះបានបើកចំហអំពីជីវិតស្នេហារបស់លោក នៅពេលសួរថា តើលោកបានជួបមិត្តស្រីរបស់លោកដោយរបៀបណា Ryangha បានចែករម្លែកថា យើងជាមិត្តភក្តិជាយូរមកហើយ។
តារា K-Pop ដែលប្រែក្លាយជា YouTuber រូបនេះបានអួតថា នាងពិតជាតារាម៉ូដែលល្បីម្នាក់។ ពេលវេលាមិត្តភាពទៅជាគូស្នេហ៍បានកើតឡើងនៅពេល ដែលអ្នកទាំងពីរចាប់ផ្តើមធ្វើការជាមួយគ្នា!។
ដើម្បីបង្ហាញពីក្តីស្រលាញ់របស់លោក លោក Ryangha ក៏បានបង្ហើបថា គូស្នេហ៍នេះបានបង្កើតខ្លឹមសារខ្លីៗជាមួយគ្នា។ ឈ្មោះឆានែល YouTube របស់ពួកគេ 1MillionYouTuberH បានប្រែក្លាយទៅជាការបង្ហាញពី ទំនាក់ទំនងស្នេហា របស់ពួកគេ ដោយលោកបានពន្យល់ថា ខ្ញុំឈ្មោះ Ryangha ហើយមិត្តស្រីរបស់ខ្ញុំឈ្មោះ Kim Hee ដូច្នេះយើងទាំងពីរមានអក្សរកាត់ ‘H’ ជាមូលហេតុដែលយើងជា Youtuber H៕
