ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី ឬបន្តកញ្ចប់គម្រោងកាដូ ឬ Met5G ដែលមានតម្លៃចាប់ពី ១.៥០ ដុល្លារឡើងទៅ។
ការផ្តល់ជូនពិសេសនេះចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ និងមានជូននៅទូទាំងប្រទេស។ រាល់ការភ្ជាប់គម្រោងថ្មី ឬបន្តគម្រោងដែលត្រូវលក្ខខណ្ឌបានជោគជ័យ អតិថិជននឹងទទួលបានកូដផ្សងសំណាងដោយស្វ័យប្រវត្តិ។ គម្រោងកាន់តែមានតម្លៃខ្ពស់ អតិថិជននឹងទទួលបានកូដផ្សងសំណាងកាន់តែច្រើន ដែលបង្កើនឱកាសក្នុងការឈ្នះរង្វាន់ ពេញមួយកំឡុងពេលប្រូម៉ូសិននេះ។

កូដផ្សងសំណាងនីមួយៗ នឹងមានសិទ្ធិចូលរួមការចាប់រង្វាន់ចំនួន ៣ លើកដោយស្វ័យប្រវត្តិ៖ ប្រចាំសប្តាហ៍ ប្រចាំខែ និងរង្វាន់ធំនៅចុងបញ្ចប់នៃកម្មវិធី។ រង្វាន់សរុបចំនួន ២៦ រង្វាន់នឹងត្រូវប្រគល់ជូនពេញមួយយុទ្ធនាការនេះ រួមមាន៖
-ទូរសព្ទ iPhone 17 Pro Max ចំនួន ១០ រង្វាន់
-ទូរសព្ទ iPhone Air ចំនួន ១០ រង្វាន់
-ម៉ូតូ Honda Beat ស៊េរីឆ្នាំ ២០២៦ ចំនួន ៥ រង្វាន់
-រថយន្តភីកអាប់ BYD SHARK ADVANCE ចំនួន ១ រង្វាន់ ជារង្វាន់ធំ
ដើម្បីធានាតម្លាភាព ព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាង ទាំងអស់នឹងត្រូវផ្សាយផ្ទាល់នៅម៉ោង ១០:០០ ព្រឹក លើទំព័រ Facebook និង YouTube ផ្លូវការរបស់ Metfone។ ការចាប់រង្វាន់ប្រចាំសប្តាហ៍នឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រនៃសប្តាហ៍បន្ទាប់ ការចាប់រង្វាន់ប្រចាំខែនឹងធ្វើឡើងនៅថ្ងៃទី ៥ នៃខែបន្ទាប់ ហើយការចាប់រង្វាន់ធំត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៧។
ការចូលរួមគឺធ្វើឡើងដោយស្វ័យប្រវត្តិទាំងស្រុង។ អតិថិជនគ្រាន់តែភ្ជាប់គម្រោងថ្មី ឬបន្តគម្រោងកាដូ ឬ Met5G ណាមួយដែលមានតម្លៃចាប់ពី ១.៥០ ដុល្លារឡើងទៅ ហើយប្រព័ន្ធនឹងបង្កើតកូដផ្សងសំណាង ដោយស្វ័យប្រវត្តិបន្ទាប់ពីប្រតិបត្តិការត្រូវបានបញ្ចប់។ អតិថិជនអាចពិនិត្យមើលកូដផ្សងសំណាងរបស់ពួកគេដោយចុច 1523097# នៅលើទូរសព្ទដៃ។ សម្រាប់ជំនួយបន្ថែម អតិថិជនអាចទាក់ទងទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជន Metfone ដោយតេទៅលេខ 1204 ឬ 097 9 097 097។
តាមរយៈយុទ្ធនាការ «ភ្ជាប់ ឬបន្ដឡើងវិញជាមួយគម្រោង កាដូ ឬMet5G មានឱកាសឈ្នះរង្វាន់» Metfone នៅតែបន្តផ្តល់តម្លៃកាន់តែប្រសើរជូនដល់ អតិថិជនដែលប្រើប្រាស់កញ្ចប់ដាតា កាដូ និង Met5G ព្រមទាំងផ្តល់ឱកាសដ៏រំភើបក្នុងការឈ្នះរង្វាន់ដែលមានតម្លៃ ក្នុងអំឡុងពេលដែលពួកគេរីករាយជាមួយ សេវាកម្មឌីជីថលរបស់ក្រុមហ៊ុន Metfone ៕

