សិល្បៈ និង កម្សាន្ត

នាង Jeongyeon សមាជិកក្រុម TWICE បង្អួបសម្រស់ដូចទេពធីតា បន្ទាប់ពីនាងប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតត្រូវ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាមច្រៀងស្រី កូរ៉េខាងត្បូង នាង Jeongyeon សមាជិកក្រុម TWICE ថ្មីៗនេះបានទាក់ទាញអ្នកគាំទ្រ ជាមួយនឹងរូបរាង ដែលមានសុខភាពល្អ និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

នៅថ្ងៃទី ២៦ ខែមេសា នាងបានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Instagram ជាមួយនឹងចំណងជើងថា “អ្នកត្រូវបានខ្ញុំចាប់បានហើយ!” ។ វីដេអូនេះហាក់ ដូចជាត្រូវបានថតដោយអ្នកស្គាល់គ្នាម្នាក់ ហើយទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការបង្ហាញរាងដ៏ទាក់ទាញរបស់នាង។

រូបរាងស្លីមជាងមុន របស់នាង បានរីករាលដាលយ៉ាង ឆាប់រហ័សលើបណ្តាញសង្គម ខណៈនាងបានតស៊ូ ជាមួយនឹងការឡើងទម្ងន់ ដោយសារតែនាងប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីត ក្នុងអំឡុងពេលព្យាបាល ឌីសរបស់នាងកាលឆ្នាំ ២០២០។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីផ្តោតលើការ ថែទាំខ្លួនឯងតាមរយៈការព្យាបាល និងការហាត់ប្រាណ នាងបានត្រលប់ទៅរកភាព ស្រស់ស្អាតកំពូល របស់នាងវិញក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោកថ្មីៗនេះ។ ថ្មីៗនេះ នាងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការបង្ហាញខ្លួនរបស់នាងនៅអាកាសយានដ្ឋាន៕

Most Popular

To Top