សិល្បៈ និង កម្សាន្ត

.ADOR ធ្វើការអាប់ដេតថ្មី លើការវិលត្រឡប់មកវិញ របស់ក្រុម NewJeans ធ្វើឲ្យអ្នកគាំទ្រ បានសម្តែងការខកចិត្ត

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៧ ខែមេសា ADOR បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Copenhagen គឺជាផ្នែកមួយ នៃដំណើរការមុនផលិតកម្ម ដើម្បីចាប់យករឿងរ៉ាវសម្រាប់តន្ត្រីថ្មី របស់ក្រុមតារាចម្រៀងនារី ដ៏ស្រស់ស្អាតកូរ៉េខាងត្បូង NewJeans យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។

ពួកគេបានបន្ថែមថា សមាជិកកំពុងរៀបចំ សម្រាប់សកម្មភាពដោយផ្អែកលើលក្ខខណ្ឌ និងកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់សមាជិកម្នាក់ៗ។ យើងមានគម្រោងប្រកាសផែនការ អនាគតរបស់សមាជិកនៅពេលវេលាដ៏ល្អបំផុត។

ថ្មីៗនេះ រូបថតរបស់សមាជិកនៅទីក្រុង Copenhagen ត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធើណេត។ កាលវិភាគស្ទូឌីយោថតសំឡេងបានបង្ហាញថាស្ទូ ឌីយោត្រូវបានកក់ក្រោមឈ្មោះ “ADOR” ដែលបង្កឲ្យមានការសង្ស័យថា ក្រុមតារាចម្រៀងនារីដ៏ស្រស់ស្អាតកូរ៉េខាងត្បូង NewJeans កំពុងថតតន្ត្រីថ្មី។

រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសមាជិកត្រូវបានគេប្រទះឃើញនៅទីក្រុង Copenhagen នៅពេលដំណាលគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានសម្តែងការខកចិត្ត ដោយសង្កត់ធ្ងន់ថា ក្រុម NewJeans មានសមាជិក ៥ នាក់ បែរជាឃើញតែសមាជិក ៣ នាក់ទៅវិញ៕

Most Popular

To Top