កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូឃ្លីបមួយ បានចាប់ផ្តើមរីករាលដាលពាសពេញ បណ្តាញសង្គមទាក់ទងនឹងតារាចម្រៀងកូរ៉េខាងត្បូង នាង Miyeon សមាជិកក្រុម i-dle ត្រូវបានអ្នកគាំទ្រមិនពេញចិត្តសកម្មភាពនេះ ។
វីដេអូឃ្លីបនោះ លោក Andreas Kronthaler នាយកផ្នែកច្នៃប្រឌិតរបស់ Vivienne Westwood បានថើបថ្ពាល់នាងនាង Miyeon សមាជិកក្រុម i-dle នោះត្រូវបានអ្នកគាំទ្រគិតថា ជាសកម្មភាពយាយីផ្លូវភេទ ដែលបច្ចុប្បន្នកំពុងតែល្បីពេញបណ្តាញសង្គម។
អ្នកគាំទ្រជាច្រើនបានសម្តែងការស្អប់ខ្ពើម ដោយអះអាងថា អាកប្បកិរិយារបស់គាត់ គឺជាការយាយីផ្លូវភេទ ដោយឃើញថានាងមើលទៅមិនស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតមានអារម្មណ៍ថាវាអាស្រ័យលើបរិបទ ដោយសារតែការថើបថ្ពាល់ គឺជាការស្វាគមន៍ដែលប្រើក្នុងវប្បធម៌អឺរ៉ុប៕
