កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Yunjin សមាជិកក្រុម LE SSERAFIM បាននិយាយដោយស្មោះត្រង់ ដោយមិននឹកស្មាន ដល់ក្នុងអំឡុងពេលផ្សាយផ្ទាល់ថ្មីៗនេះជាមួយអ្នកគាំទ្រ ដោយនាងយំសោកពេល និយាយអំពីការឈឺចាប់ ដែលខ្លួននាង និងសមាជិក របស់នាងបានព្យាយាមយកឈ្នះ។
ពេលនិយាយអំពីបទចម្រៀងថ្មីរបស់ក្រុម “CELEBRATE” តារារូបនេះបានបង្ហាញថា បទចម្រៀងនេះជ្រៅជាងអ្វីដែលវាលេចឡើងដំបូង។ ពេលនាងនិយាយ ភ្នែករបស់នាងស្រវាំង ហើយសំឡេងរបស់នាងប្រេះច្រើនដង។
ក្រោយមកនៅក្នុងការផ្សាយផ្ទាល់ នាង Yunjin បាននិយាយអំពីថា តើនាងស្រឡាញ់អ្នកគាំទ្រប៉ុណ្ណា ជាពេលដែលនាងកាន់តែមានអារម្មណ៍រំជួលចិត្ត។ មានពេលមួយ នាងថែមទាំងត្រូវងាកចេញពីកាមេរ៉ាបន្ទាប់ពីយំសោក។
ចាប់តាំងពីពេលនោះមក អ្នកគាំទ្របានហូរចូលបណ្តាញសង្គមដោយការគាំទ្រ ដោយអរគុណ នាង Yunjin ចំពោះការបើកចំហរ និងស្មោះត្រង់៕
