កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបភាពរបស់តារាចម្រៀងនាង Lisa សមាជិកក្រុម BLACKPINK ដែលថតនៅពិធីជប់លៀង Met Gala បានរីករាលដាល យ៉ាងឆាប់រហ័សលើបណ្តាញសង្គម ដោយអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត កំពុងជជែកវែកញែកថា តើនាងទទួលបានការវះកាត់ដើមទ្រូងឬអត់។
រូបភាពនេះ នាង Lisa ត្រូវបានគេប្រទះឃើញស្លៀកឈុតពណ៌សទាំងស្រុង។ នាងបានបង្ហាញអាវទ្រនាប់សូត្រជាមួយនឹងខោជើងវែង និងអាវធំដែលមានរោម។ តារា BLACKPINK រូបនេះបានតុបតែងវាទាំងអស់ជាមួយនឹងខ្សែកពេជ្រដ៏ស្រស់ស្អាត ប៉ុន្តែវាមិនមែនជាខ្សែកដែលទាក់ទាញការចាប់អារម្មណ៍បំផុតនោះទេ។
ការបង្ហោះដ៏ល្បីមួយនៅលើ Pann អ្នកបង្ហោះបានរិះគន់នាង Lisa ថា បានវះកាត់ពង្រីកដើមទ្រូង។ អ្នកលេងអ៊ីនធើណេតបានថ្លឹងថ្លែងយ៉ាងរហ័ស ហើយភាគច្រើនមិនជឿលើការអះអាងអំពីការវះកាត់នោះទេ ៕
