សិល្បៈ និង កម្សាន្ត

រៀបចំ ឬ រំលោភ ៖ Dispatch បង្ហាញរឿងរ៉ាវ ពេញលេញអំពីរឿង អាស្រូវបងប្រុស និង BJ របស់នាង Jisoo សមាជិក BLACKPINK

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាពេលថ្មីៗនេះ Dispatch បានស៊ើបអង្កេតការចោទ ប្រកាន់ពីបទរំលោភផ្លូវភេទ ប្រឆាំងនឹង BJ និងបងប្រុសរបស់តារាល្បីម្នាក់។ ជនសង្ស័យ «A» គឺជាបងប្រុសរបស់កំពូលតារាចម្រៀងនាង Jisoo សមាជិក BLACKPINK ខណៈជនរងគ្រោះ «B» គឺជា BJ សកម្មម្នាក់។

ដំបូងឡើយ តំណាងផ្នែកច្បាប់របស់លោក A និងនាង B បានបង្ហាញពីកន្លែងដែលសេចក្តីថ្លែងការណ៍របស់ភាគីទាំង ២ នាក់ ស្របគ្នា។ លោក A បានចូលទៅក្នុង SOOP (ពីមុនហៅថា AfreecaTV) ហើយបានចូលទៅក្នុងការផ្សាយផ្ទាល់ខ្លួនរបស់នាងB ដោយចៃដន្យ ។ គាត់បានផ្ញើប៉េងប៉ោងផ្កាយចំនួន ៣៥,០០០ មានតម្លៃប្រហែល ៣,៥០០,០០០ ។ លោក A បានឈ្នះការណាត់ជួបញ៉ាំអាហារ ពេលល្ងាចជាមួយ BJ ហើយបានជួបគ្នា នៅថ្ងៃទី ១៥ ខែមេសា នៅភោជនីយដ្ឋានមួយក្នុង Cheongdam-dong។ ពួកគេបានចូលនៅម៉ោង ៦:៣០ ល្ងាច ហើយបានចាកចេញ នៅម៉ោង ១០ យប់។

ការណាត់ជួបញ៉ាំអាហារបាននាំឲ្យមានជុំទីពីរ ជាកន្លែងដែលពួកគេបានទៅផ្ទះរបស់ លោក A ។ នាងB បានពន្យល់ពីមូលហេតុនៃការដើរតាមគាត់ទៅផ្ទះថា គាត់មានចិត្តសុភាពរាបសារ (អំឡុងពេលអាហារពេលល្ងាច) ហើយមិនបានប៉ះពាល់រាងកាយសូម្បីតែបន្តិច។

លោក A បានកុម្ម៉ង់អាហារដឹកជញ្ជូនពេលកំពុងជិះតាក់ស៊ី ហើយអ្នកទាំងពីរថែមទាំងបានញ៉ាំអាហារសម្រន់ពេលយប់ជ្រៅ និងផឹកស្រាទៀតផង។ បន្ទាប់មក ពួកគេបានផ្លាស់ទៅសាឡុង ហើយបើកទូរទស្សន៍ ។ ការចងចាំរបស់ភាគីទាំងពីរត្រូវគ្នារហូតមកដល់ចំណុចនេះ។ បញ្ហាគឺអ្វីដែលបានកើតឡើងបន្ទាប់ពីផ្លាស់ទៅសាឡុង៕

Most Popular

To Top