សិល្បៈ និង កម្សាន្ត

ប្រធានក្រុមចម្រៀង នារីហ្វីលីពីន MNL48 ចុះចេញពីតំណែង ចំពេលមានពាក្យចចាមអារ៉ាម អំពីការរំសាយក្រុម

ហ្វីលីពីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្តីបារម្ភអំពីអនាគតរបស់ក្រុមចម្រៀងនារីហ្វីលីពីន MNL48 កំពុងបន្តកើនឡើង បន្ទាប់ពីការចាកចេញ របស់អ្នកចាត់ការទូទៅរបស់ក្រុម  សកម្មភាពនេះធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើម ស្របពេលចំពេលមានពាក្យចចាមអារ៉ាម អំពីការរំសាយក្រុម។

MNL48 ជាក្រុមចម្រៀងនារីហ្វីលីពីនដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ជាក្រុមបងប្អូនអន្តរជាតិទី៤ របស់ AKB48 របស់ប្រទេសជប៉ុន។ នាង Abby Trinidad អតីតសមាជិកស្ថាបនិកនៃក្រុមបានចាកចេញនៅឆ្នាំ ២០២៣។ នាងត្រូវបានតែងតាំងឲ្យកាន់តំណែងជាអ្នកដឹកនាំដ៏សំខាន់សម្រាប់ក្រុម គឺអ្នកគ្រប់គ្រងទូទៅរបស់ MNL48។

នៅថ្ងៃទី ១០ ខែឧសភា នាង Abby បានប្រកាសថា នាងនឹងចុះចេញពីតំណែង ។ សេចក្តីថ្លែងការណ៍របស់នាង នាងបានសម្តែងការសោកសៅ ចំពោះស្ថានភាពនេះ ដោយបានលើកឡើងពីការភ្ញាក់ផ្អើលចំពោះការវិវត្ត ដែលកំពុងចរាចរតាមអ៊ីនធើណេត ហើយបានបញ្ជាក់ថានាងនឹងបន្តគាំទ្រ MNL48 តាមមធ្យោបាយណាមួយដែលនាងអាចធ្វើបាន ៕

Most Popular

To Top