សិល្បៈ និង កម្សាន្ត

ឈុតគូស្នេហ៍របស់លោក V ក្រុម BTS និងនាង Jennie ក្រុម BLACKPINK កំពុងល្បីពេញអ៊ីនធើណេត

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូ TikTok ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីជឿថា តារាចម្រៀងប្រុសលោក V សមាជិកក្រុម BTS និងតារាចម្រៀងស្រី នាង Jennie សមាជិកក្រុម BLACKPINK បានស្លៀកសម្លៀកបំពាក់២ ឬ៣ឈុតដូចគ្នា ដែលបញ្ជាក់ថា ពួកគេកំពុងណាត់ជួបហើយ។

ថ្មីៗនេះភស្តុតាងកាន់តែច្រើនឡើងៗកំពុងត្រូវបានចែករម្លែកលើបណ្តាញសង្គម ដោយព្យាយាមបង្ហាញថា លោក V និងលោក Jennie នៅតែណាត់ជួបដដែលយ៉ាងសម្ងាត់។កាលឆ្នាំ ២០២៥ នាង Jennie បានបង្ហាញខ្លួនក្នុងវីដេអូមួយ ដោយស្លៀកអាវឆ្នូតៗ និងអាវក្រៅពណ៌ត្នោត ជាមួយនឹងខោពណ៌ត្នោតចាស់។

ថ្មីៗនេះ ក្នុងអំឡុងពេលដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក លោក V ត្រូវបានគេប្រទះឃើញស្លៀកអាវ និងខោឆ្នូតៗស្រដៀងគ្នា ដែលមានពណ៌ស្រដៀងគ្នា។ វីដេអូនៃសម្លៀកបំពាក់ទាំង២នេះ ត្រូវបានដាក់នៅក្បែរគ្នា ថ្មីៗនេះត្រូវបានចែករំលែកទៅកាន់ TikTok ហើយទទួលបានការ likes ជាង ៨៧,០០០ ដង ដោយអ្នកបង្ហោះបានពណ៌នាថា វាស្ទីលមិត្តប្រុស និងស្ទីលមិត្តស្រី។

ក្នុងមតិយោបល់ ខណៈពេលដែលអ្នកខ្លះនៅតែមានការសង្ស័យ ហើយគ្រាន់តែមើលឃើញថា វាជារឿងចៃដន្យ អ្នកគាំទ្រជាច្រើនបានប្រើវា ដែលពួកគេព្យាយាមប្រាប់ពិភពលោកថា ពួកគេបានណាត់ជួប ឬកំពុងនៅជាមួយគ្នា។ ពួកគេបានពន្យល់ថាអ្វីៗគ្រប់យ៉ាងបានកើតឡើង ហើយទំនាក់ទំនងទាំងអស់ដែលរកឃើញរវាងតារាទាំងពីរគឺច្រើនពេកហើយ ដែលមិនអាចគ្រាន់តែជារឿងចៃដន្យបានទៀតទេ ៕

Most Popular

To Top