ព័ត៌មានជាតិ

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™។ នេះជាកិច្ចសហការដ៏អស្ចារ្យ និងការបញ្ជាក់សារជាថ្មី អំពីភាពជាដៃគូយូរអង្វែង រវាងក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធFIFA ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏អស្ចារ្យកម្រិតពិភពលោកមួយនេះ។

ជាច្រើនជំនាន់មកហើយដែលក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធFIFA បានរួមដំណើរជាមួយគ្នា ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ ជាឱកាសបង្កើតឱ្យមានការជួបជុំ និងការពង្រឹងសាមគ្គីភាពចម្រុះជាតិសាសន៍វប្បធម៌ សហគមន៍ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រគ្រប់ជំនាន់។ ខណៈដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ បានចូលមកដល់ ក្រុមហ៊ុនកូកា-កូឡានៅតែបន្តប្រពៃណីចែករំលែក ភាពរីករាយ ថាមពល និងអារម្មណ៍រំភើបញាប់ញ័រឡើងចុះតាមការប្រកួត ដែលកាន់តែធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្លាយជាការអបអរសាទរដ៏ពិតប្រាកដសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពក្នុងការចូលរួមជាមួយអ្នកគាំទ្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះ  ព្រមជាមួយការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតបទពិសោធន៍ល្អៗជាមួយប្រជាជនខ្មែរ និងប្រិយមិត្តគាំទ្របាល់ទាត់ខ្មែរក្នុងរដូវកាលប្រកួតដ៏រំភើបនេះ។ 

ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យប្រចាំឆ្នាំ 2026 នេះ ឱ្យកាន់តែលេចធ្លោ ក្រុមហ៊ុនកូកា-កូឡា បានដាក់លក់ភេសជ្ជៈកូកា-កូឡាកំប៉ុងរចនាពិសេសមានកំណត់ (limited-edition) ចំនួន 12 ជម្រើសដែលនៅលើកំប៉ុងនីមួយៗមានឈ្មោះប្រទេសជម្រើសជាតិបាល់ទាត់លំដាប់កំពូលៗ។ សម្រាប់បងប្អូនខ្មែរ មិនថាជាអ្នកគាំទ្របាល់ទាត់ដ៏ស្មោះស្ម័គ្រ ឬអ្នកដែលមិនចង់ខកខានឱកាសដ៏ពិសេសនេះ  សុទ្ធតែអាចស្វែងរកជាវភេសជ្ជៈកូកា-កូឡាកំប៉ុងរចនាពិសេសទាំង 12 ជម្រើសនេះបាននៅក្នុងប្រទេសកម្ពុជាផ្ទាល់បានតែម្តង ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាល់ទាត់សំណព្វចិត្តរបស់ខ្លួន។

អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមសកម្មភាពកម្សាន្តជាច្រើនដែលរៀបចំដោយក្រុមហ៊ុនកូកា-កូឡា ដើម្បីទទួលយកបទពិសោធន៍នៃអារម្មណ៍រំភើបគ្រប់វិនាទីនៃការប្រកួត ចាប់ពីភាពតានតឹងដ៏ជក់ចិត្ត រហូតដល់ក្ដីរីករាយញាប់ញ័រដែលមិនអាចបំភ្លេចបាន ក៏ដូចជាការបង្ហាញក្តីស្រឡាញ់រួមគ្នា ចំពោះការប្រកួត និងក្រុមបាល់ទាត់ដែលពួកគេស្រលាញ់ចូលចិត្ត។

នៅទូទាំងប្រទេសកម្ពុជា កូកា-កូឡា កំពុងចែករំលែកអារម្មណ៍រំភើបរីករាយជាមួយហ្វេនទាំងអស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផ្ទាំងប៉ាណូ និងថ្នាលឌីជីថល ដោយនាំមកនូវភាពរំជើបរំជួលអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA World Cup 2026™ ឱ្យកាន់តែផ្សារភ្ជាប់នឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នកគាំទ្របាល់ទាត់។

ទទួលយកគ្រប់អារម្មណ៍ជាមួយកូកា-កូឡា

ភាពជាដៃគូរបស់កូកា-កូឡា ខ្មែរ ជាមួយ FIFA World Cup 2026™ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវទូទាំងប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ថ្នាលឌីជីថល និងផ្ទាំងប៉ាណូ ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមោទនភាពរបស់កូកា-កូឡា ក្នុងនាមជាដៃគូភេសជ្ជៈផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™។

លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី  មានប្រសាសន៍ថា៖ «ក្នុងនាមជាដៃគូក្រុមហ៊ុនភេសជ្ជៈផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™ ក្រុមហ៊ុនកូកា-កូឡាមានកិត្តិយសក្នុងការបន្តភាពជាដៃគូយូរអង្វែងរបស់យើងជាមួយសហព័ន្ធ FIFA និងអបអរសាទរព្រឹត្តិការណ៍កីឡាដ៏លេចធ្លោបំផុតមួយនៅលើពិភពលោក។ អស់រយៈពេល 33 ឆ្នាំមកនេះ ភេសជ្ជៈរបស់យើងត្រូវបានផលិតឡើងដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ និងបានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ យើងមានមោទនភាពក្នុងការចូលរួមជាមួយសហគមន៍ខ្មែរក្នុងការអបអរសាទរ និងគាំទ្រស្មារតីនៃការប្រកួតបាល់ទាត់ជាសកលនេះប្រកបដោយក្តីរំភើបរីករាយបំផុត»។ 

គួររម្លឹកផងដែរ ក្រុមហ៊ុនកូកា-កូឡានៅកម្ពុជា តែងតែជាដៃគូគាំទ្រដ៏ស្វិតស្វាញនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup™។ កាលពីឆ្នាំ 2022 ក្រុមហ៊ុនកូកា-កូឡា បាននាំយកនូវមហាព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញពានបាល់ទាត់ពិភពលោក FIFA World Cup™ មកកាន់រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃដំណើរទេសចរណ៍ FIFA World Cup™ ដែលស្ថាប័នទាំងពីរបានកសាងប្រវត្តិសាស្ត្ររួមគ្នាសម្រាប់ហ្វេនបាល់ទាត់ខ្មែរផងដែរ។ នៅក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនោះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដោយមានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា  និងអ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើន។ 

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីចំណងទំនាក់ទំនងដ៏យូរអង្វែងរវាងក្រុមហ៊ុនកូកា-កូឡាជាមួយសហព័ន្ធ FIFA។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលស្ថាប័នទាំងពីរបានសាងប្រវត្តិសាស្ត្ររួមគ្នា ក្នុងការអបអរសាទរវិស័យកីឡាបាល់ទាត់ ព្រមទាំងហ្វេនជាអ្នកគាំទ្រដែលតែងតែធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យ។

ក្រុមហ៊ុនកូកា-កូឡា ក្នុងនាមជាដៃគូផ្លូវការរបស់ FIFA World Cup 2026™ នៅតែប្តេជ្ញាចិត្តក្នុងការអបអរសាទរព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាសកលប្រកបដោយភាពទទួលខុសត្រូវ និងការគោរព ដោយផ្សារភ្ជាប់អ្នកគាំទ្រឱ្យកាន់តែជិតស្និទ្ធតាមរយៈការបង្កើតបរិយាកាសជួបជុំ ចែករំលែកចំណង់ចំណូលចិត្ត ចំពោះកីឡាបាល់ទាត់ដ៏ពេញនិយមបំផុតលំដាប់ពិភពលោកមួយនេះ។

ខណៈពេលដែលសន្ទុះនៃភាពរំភើបរីករាយកាន់តែកើនឡើង កូកា-កូឡាសូមអញ្ជើញអ្នកគាំទ្របាល់ទាត់នៅទូទាំងប្រទេសកម្ពុជាឱ្យជួបជុំគ្នា លើកកំប៉ុងភេសជ្ជៈកូកា-កូឡាត្រជាក់ៗ ដើម្បីក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រក្នុងការអបអរសាទររាល់គ្រាប់បាល់ រាល់ការស្រែកហ៊ោគាំទ្រ និងពេលវេលាដ៏រំជើបរំជួលដែលមិនអាចបំភ្លេចបាននៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™ ដែលនាំមកជូនភាពស្រស់ស្រាយពីកូកា-កូឡា។

សម្រាប់ព័ត៌មានបន្ថែមអំពីភាពជាដៃគូផ្លូវការរបស់កូកា-កូឡាជាមួយសហព័ន្ធFIFA និង FIFA World Cup 2026™ សូមតាមដានបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់កូកា-កូឡា។

Most Popular

To Top