បច្ចេកវិទ្យា

កូរ៉េខាងជេីង ទំនងជាត្រៀមខ្លួន សម្រាប់ ការសាកល្បង មីស៊ីល ICBM ទំនេីបជាងមុន

សេអ៊ូល៖ ការធ្វើតេស្តម៉ាស៊ីននាពេលថ្មីៗ របស់កូរ៉េខាងជើង បានបង្ហាញថារបបនេះប្រហែលជាត្រៀមរួចជាស្រេចក្នុងការសាកល្បងមីស៊ីល ផ្លោងអន្តរទ្វីប ICBM ដែលទំនើបជាងមុនដែលអាចបង្កការគំរាមកំហែងកាន់តែខ្លាំង ដល់សហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍ Terrence O’Shaughnessy មេបញ្ជាការនៃបញ្ជា ការដ្ឋានភាគខាងជើងអាមេរិក និងបញ្ជាការការពារអាកាស អាមេរិកខាងជើង បានផ្តល់ការវាយ តម្លៃជាសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅ អនុគណៈកម្មាធិការអនុសេវាប្រដាប់ អាវុធសភានៅមុនពេលបើកសវនាការលើអាទិភាព ឆ្នាំសារពើពន្ធ ២០២១ សម្រាប់ការការពារមីស៊ីល និងលុបបំបាត់កម្មវិធីមីស៊ីល។

ដោយសំដៅទៅលើ មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញពីសមត្ថភាពក្នុងការគំរាមកំហែងដល់ មាតុភូមិសហរដ្ឋអាមេរិក ជាមួយ មីស៊ីលផ្លោង នៅក្នុងឆ្នាំ២០១៧ កូរ៉េខាងជើងបានសាកល្បង អាវុធនុយក្លេអ៊ែរជាក់ស្តែង ក៏ដូចជាការរចនាមីស៊ីល ICBM ចំនួនពីរដែលមានសមត្ថភាពអាច វាយប្រហារបានស្ទើរតែ ទាំងអស់ នៅអាមេរិកខាងជើង៕

Most Popular

To Top