ប៉េកាំង៖ គណៈកម្មការសុខ ភាពជាតិ បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺសរុបចំនួន ១.៣១៨ នាក់នៃជំងឺឆ្លងមេរោគថ្មី កូវីដ១៩ ត្រូវបានបញ្ជូនចេញពី មន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយកាលពីថ្ងៃពុធ នៅលើដីគោកចិន។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការ បាននិយាយ នៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា សរុបអ្នកជំងឺ ៦២.៧៩៣ នាក់ត្រូវបាន រំសាយចេញ ពីមន្ទីរពេទ្យនៅចុងថ្ងៃពុធនេះ ក្រោយពីជាសះស្បើយ។
គិតមកត្រឹមថ្ងៃពុធនេះករណីឆ្លងជំងឺ កូវីដ១៩ បានបញ្ជាក់ថា មានចំនួន ៨០.៧៩៣ ករណីនៅលើដីគោក ហើយមនុស្ស ៣.១៦៩ នាក់បានស្លាប់ ដោយសារជំងឺនេះ៕ ប្រែសម្រួលៈ ណៃ តុលា