បរទេស ៖ មន្ត្រីនាំពាក្យតុលាការមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានដោះលែងជាបណ្ដោះអាសន្ន នូវអ្នកទោសប្រហែល៨៥.០០០នាក់ ដោយរួមមានទាំងអ្នកទោស នយោបាយផងដែរ នៅក្នុងដំណើរឆ្លើយតបទៅ នឹងការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស។
លោក Gholamhossein Esmaili ជាមន្ត្រីនាំពាក្យតុលាការ បានមានប្រសាសន៍យ៉ាងដូច្នេះថា “រហូតមកទល់ពេលនេះ អ្នកទោសប្រមាណ៨៥.០០០នាក់ ទើបត្រូវបានដោះលែង ហើយនៅក្នុងគុកផងដែរ នៅពេលថ្មីៗនេះ យើងទើបបានចាត់វិធានការ ការពារទុកមុន ដើម្បីប្រឈមមុខនឹងការផ្ទុះឆ្លង” ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលមកពីកូរ៉ូណាវីរុស បានឈានដល់ចំនួន៩៨៨នាក់ និងមនុស្សសរុបចំនួន១៦.១៦៩នាក់ ត្រូវបានគេបញ្ជាក់ថា បានឆ្លងនៅទូទាំងប្រទេស នេះជាការឆ្លងថ្នាក់ជាតិ ដ៏ធ្ងន់ធ្ងរបំផុតមួយ នៅក្រៅប្រទេសចិន ជាទីដែលវីរុសថ្មីនេះ បានចាប់កំណើតដំបូង ៕
ប្រែសម្រួល៖ប៉ាង កុង