នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- ឈាមពណ៌ក្រហមចាស់ ឬពណ៌ត្នោតចាស់
- ការហូរឈាមកើតមានឡើងនៅពេលដែលបត់ជើងធំ(ជុះលាមក)
- អ្នកមានលាមកពណ៌ខ្មៅ
- គ្រួសាររបស់អ្នកមានប្រវត្តិនៃជំងឺមហារីពោះវៀនធំ និងគូថ
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
នៅក្នុងករណីភាគច្រើន, ឈាមពណ៌ក្រហមដែលចេញពីរន្ធគូថហាក់ដូចជាឡានប្រកាសអាសន្តដូចទៅនឹងឡានស៊ឺរ៉ែនស្រែកអញ្ចឹងដែរ។ ទោះជាការហូរឈាមតាមរន្ធគូថគឺជាអ្វីដែលអ្នកគួរតែអោយគ្រូពេទ្យមើលយ៉ាងប្រុងប្រយ័ត្នក៏ដោយ, ជាធម្មតា វាប្រាប់អ្នកថាអ្នកមានជំងឺឬសដូងបាត។
នៅខាងក្នុងរន្ធគូថគឺជាការប្រមូលផ្តុំនៃសរសៃឈាមដែលមានសកម្មភាពដូចជាខ្នើយមួយប៉ោង, បង្កើតទៅជាការគ្របដណ្តប់យ៉ាងចង្អៀតមួយដែលជួយការពារពីការធ្លាក់លាមក និងមុយគីសដែលហៀរចេញពីរន្ធគូថនោះ។ ប៉ុន្តែប្រសិនបើសរសៃឈាមណាមួយបានហើម ឬមានភាពមិនធម្មតានៃជញ្ជាំងរន្ធគូថ, ជារឿយៗពីការរីកតឹងយ៉ាងខ្លាំងអំឡុងពេលជុះលាមក, វាក្លាយទៅជាឬសដូងបាត។ ក្រៅពីការរមាស់ ឬឈឺ, ជំងឺឬសដូងបាតអាចអោយហូរឈាមផងដែរ។
ការហូរឈាមអាចជារោគសញ្ញានៃការរហែក(ការរហែកស្បែកជុំវិញគូថ), ដំបៅពោះវៀនធំ ឬដុះសាច់ច្រើន។ ឈាមដែលបណ្តាលមកពីគូថ ក៏អាចមានពីផ្នែកខាងលើនៃប្រព័ន្ធរំលាយអាហារផងដែរ។ នេះហើយជាហេតុផលដែលសំខាន់សម្រាប់អោយគ្រូពេទ្យកំនត់ពំអីប្រភេទនៃការហូរឈាមពីរន្ធគូថនេះ។
ប្រហែលជា៩៩%, វាគឺជាជំងឺឬសដូងបាត, ប៉ុន្តែវាក៏អាចជាជំងឺធ្ងន់ធ្ងរផ្សេងទៀតផងដែរ។
វេជ្ជបណ្ឌិត ស្កុត ហ្គូលស្តេនជាគ្រូពេទ្យវះកាត់ខាងពោះវៀនធំ និងរន្ធគូថនៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រ ថូម៉ាស ជេវហ្វឺរសាន់នៅក្នុងទីក្រុងហ្វីឡាដឺហ្វីបាននិយាយថា ជាអកុសល, មនុស្សមួយចំនួនមិនអាចប្រាប់ពីប្រភេទនៃការហូរឈាមអ្វីដែលធ្ងន់ធ្ងរ និងអ្វីដែលមិនធ្ងន់ធ្ងរនោះទេ។
ការបន្ធូរបន្ថយនូវរោគសញ្ញា
វេជ្ជបបណ្ឌិត ជេម ហារីកដែលជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រផ្នែកជំងឺនៃប្រព័ន្ធរំលាយអាហារ និងជំងឺថ្លើមនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ អ៊ីលីនូស ក្នុងទីក្រុងឈីកាហ្គូបាននិយាយថា ប្រសិនបើការហូរឈាមរបស់អ្នកគឺពណ៌ក្រហមឆ្អៅ និងកើតមានឡើងភ្លាមៗបន្ទាប់ពីអ្នកជុះលាមក និងអ្នកធ្លាប់មានជំងឺឬសដូងបាតពីមុនមក, បន្ទាប់មកមាននូវរឿងជាច្រើនដែលអ្នកអាចព្យាយាមដើម្បីពិនិត្យវា។
វេជ្ជហារីកបាននិយាយថា ខ្ញុំប្រាប់ឪពុកម្តាយរបស់ខ្ញុំអោយប្រើសំឡីទ្រាប់, សំឡីអនាម័យពីរបន្ទះថាតើវាមានន័យថាការធ្វើនេះគឺទ្រាប់អោយវាជក់នូវទឹកឈាមនោះឬយ៉ាងណា។ មនុស្សមួយចំនួនប្រើនូវប្រភេទនៃសំឡីអនាម័យដែលថោក និងលាងនូវផ្នែកខាងក្រោមដែលជាចំណុចអោយមានឈាមហូរនោះ។ អ្នកគួរតែប្រើនូវសំឡីដែលទន់ និងធ្វើអោយផ្នែកខាងក្រោមនោះស្ងួត។ សូមកុំលាងអោយសោះ។
- ក្រចកដៃអាចធ្វើអោយមានការទុកចិត្តក្នុងស្ថានភាពនេះ, ប៉ុន្តែក្រចកវែងអាចបង្កជាគ្រោះថ្នាក់វិញ។ វេជ្ជបណ្ឌិត ជូន នូហ្គឺរាស់ដែលជាគ្រូពេទ្យវះកាត់ផ្នែកពោះវៀនធំ និងរន្ធគូថនៅឯក្លីវឺលេនបាននិយាយថា នៅពេលដែលខ្ញុំត្រូវបានគេហៅអោយចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែស្ត្រីម្នាក់ហូរឈាមខ្លាំងពេក។ នាងមានការកើតនូវឬសដូងបាតភ្លាមៗជាមួយនឹងក្រចកវែកនៅពេលដែលរុំត្រង់ផ្នែកខាងក្រោមរបស់នាង។
- វេជ្ជបណ្ឌិត ហារីកបានសំណូមពរថា សូមព្យាយាមដាក់អោយក្រាស់នូវប្រេងរំអិលទៅក្នុងរន្ធគូថមុននឹងជុះលាមក។ វាអាចជួយបន្ថយនូវការឆ្លងកាត់នៃដុំលាមក។
- ទំពារអាហារអោយប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្ននូវអ្វីដែលវាចូលទៅ, ត្រូវតែចេញមកវិញ ទោះបីប្រសិនបើវាមិនអាចរំលាយក៏ដោយ។ វេជ្ជបណ្ឌិត ហ្វីលីព ជេវ ដែលជាសាស្ត្រាចារ្យរងខាងផ្នែកក្រពះ ពោះវៀននៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ អារីហ្សូណានៅក្នុងទីក្រុង Tucsonបាននិយាយថា វាមិនកើតមានឡើងជារឿយៗនោះទេ, ប៉ុន្តែប្រសិនបើមនុស្សម្នាក់លេបនូវឆ្អឹងតូចមួយ, វាអាចបណ្តាលអោយរបួស, រហែក និងហូរឈាមនៅពេលដែលវាចេញមកវិញតាមរន្ធគូថនោះ។
- សូមផឹកទឹក៦ទៅ៨កែវក្នុងមួយថ្ងៃៗ។ ទឹកជួយអោយលាមកមានចលនាបានល្អ ដូចនេះវានឹងចេញក្រៅខ្លួនរបស់អ្នកមកវិញជាមួយនឹងដុំតូចៗដែលរឹងៗដែលអ្នកប្រឹង។ វេជ្ជបណ្ឌិត នូហ្គ័ររាសបាននិយាយថា ការប្រឹងប៉ុណ្ណាដែលអ្នកមាន, ឪកាសខ្ពស់ទៅនឹងការហូរឈាមតាមរន្ធគូថក៏មានប៉ុណ្ណោះដែរ។
- អាហារដែលមានជាតិសរសៃដូចជាផ្លែឈើ, បន្លែ, សណ្តែកសៀក និងគ្រាប់ធញ្ញជាតិ បង្កើននូវការបង្កើតជាដុំលាមកច្រើន និងដូចទៅនឹងទឹកផងដែរដែលបន្ថយនូវបរិមាណនៃការប្រឹងអំឡុងពេលជុំលាមកនោះ។ ត្រឡប់មកវិញ, បន្ថយនូវសម្ពាធទៅលើសរសៃឈាម និងជួយការពារពីការហូរឈាម៕ប្រភព៖health