ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក និងអាមេរិកឡាទីន ចាប់ផ្តើមសមយុទ្ធ ក្បែរតំបន់អេក្វាទ័រ UNITAS LXI

បរទេស៖ កងកម្លាំងទ័ពជើងទឹក មកពីសហរដ្ឋអាមេរិក និងប្រទេសនៅអាមេរិកឡាទីន ចំនួន៨ប្រទេស តាមសេចក្តីរាយការណ៍ អាចនឹងចាប់ផ្តើមធ្វើប្រតិបត្តិការ នៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅជិតតំបន់អេក្វាទ័រ ជាផ្នែកមយនៃសមយុទ្ធ UNITAS LXI ដែលបានចាប់ផ្តើមកាលពីសប្ដាហ៍មុន។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភា្នក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សមយុទ្ធនៅក្នុងឆ្នាំនេះ គឺមានរួមបញ្ចូលទាំងកងកម្លាំង មកពីប្រទេសអាហ្សង់ទីន ប្រេស៊ីល ឈីលី កូឡំប៊ី សាធារណរដ្ឋដូមីនីក អែក្វាឌ័រ ប៉េរូ និងអ៊ុយរ៉ាហ្គាយ ហើយនឹងរួមមាន នាវាចម្បាំងចំនួន១៣គ្រឿង។

គួរបញ្ជាក់ថា សមយុទ្ធ UNITAS ដែលមានឈ្មោះជាភាសាឡាទីន មានន័យថា សាមគ្គីភាពនោះ គឺត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៥៩ និងបានដំណើរការ ធ្វើជាលើកដំបូងនៅក្នុងឆ្នំា១៩៦០ ធ្វើឲ្យសមយុទ្ធរួមគ្នា្នឆ្នាំនេះ ជាគម្រប់លើកទី៦១ ហើយសមយុទ្ធ UNITAS នេះ គឺជាសមយុទ្ធទ័ពជើងទឹក ប្រចាំឆ្នាំពហុជាតិ មានអាយុកាលដ៏វែងបំផុត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top