ព័ត៌មានអន្តរជាតិ

អ្នកជំនាញអាមេរិក ជំរុញឲ្យមានគោលនយោបាយ ខ្ជាប់ខ្ជួនលើការលុបបំបាត់ អាវុធនុយ ក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ អ្នកជំនាញសហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ការមានគោលនយោបាយខ្ជាប់ខ្ជួន លើប្រទេសកូរ៉េខាងជើង អាចជាគន្លឹះ ក្នុងការរំសាយអាវុធ នុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។

ក្រុមអ្នកជំនាញបានអះអាងថា កូរ៉េខាងជើង អាចមានការលើកទឹកចិត្តតិចតួច ឬគ្មានដើម្បីបោះបង់ចោលអាវុធ នុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីខ្លួន បានទទួលរង្វាន់ ដោយមិនធ្វើដូច្នោះ ចំពោះការសាកល្បង អាវុធមីស៊ីល ឬនុយក្លេអ៊ែររបស់ខ្លួន។

លោក Dan Burton អតីតសមាជិកសភាអាមេរិក មកពីរដ្ឋ Indiana បានលើកឡើង “ ខ្ញុំគិតថាដោយសារតែវាមានគោល នយោបាយការបរទេសមិនស្ថិតស្ថេរ មិនត្រឹមតែពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែមានប្រទេស ជាច្រើនហើយ កាលពីមុនយើងបានផ្តល់រង្វាន់ ដល់ប្រជាជន ដូចជាលោក គីម ជុងអ៊ីល ពួកគេបានគាំទ្រ និងធ្វើការសន្យាហើយបន្ទាប់មក ពួកគេបានធ្វើដូច្នេះ ពួកគេបានរំលោភបំពានរាល់អ្វី ដែលពួកគេបាននិយាយ” ។

លោកបានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំរួមគ្នាដោយមូលនិធិ វ៉ាស៊ីនតោនថាមស៍ និងសមាគមន៍អ្នកតំណាង អន្តរជាតិ នៃសហព័ន្ធសន្តិភាពអន្តរជាតិថា “ ដរាបណាយើងមានគោល នយោបាយការបរទេស ដែលឡើងចុះ ឡើងចុះ យើងនៅតែបន្តរារាំងពួកគេ ដើម្បីសន្តិភាព” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top