ក្នុងការដឹកនាំប្រកួតដំបូង Jose Mourinho បានជួយ Spurs យកឈ្នះលើ West Ham ប៉ុន្តែគ្រប់គ្នាប្រាកដជាចង់ពីថ្លៃពលកម្មរបស់លោកជាមួយក្លឹប។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានចុះកុងត្រាជាមួយ Spurs រហូតដល់បញ្ចប់រដូវកាល២០២២-២៣។ សម្រាប់ប្រាក់បៀវត្សរ៍របស់បុរសវ័យ៥៦ឆ្នាំទទួលបាន ២៨៨ ០០០ម៉ឺនផោនក្នុងមួយសប្ដាហ៍ (១២,៥លានផោនក្នុង១ឆ្នាំ)។ បើប្រៀបធៀបអ្នកចាត់មុនលោក Pochettino ទទួលបានត្រឹម៨,៥លានផោនក្នុង១ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាក្ដី ប្រាក់បៀវត្សរ៍របស់អ្នកចាត់ការថ្មីរបស់ Spurs នេះមិនមានឈរលើគេនៅ Premier League ឡើយ។ ពោល Pep Guardiola របស់ Manchester City ទទួលបាន២០លានផោនក្នុងមួយឆ្នាំ។ បើនិយាយពីអំឡុងពេល Jose នៅកាន់ Manchester United លោកទទួលបានថ្លៃនឿយហត់១៨លានផោនក្នុងមួយឆ្នាំ។
Jose Mourinho ត្រូវបានតែងតាំងជាគ្រូរបស់ Spurs កាលពីសប្ដាហ៍មុន ក្រោយក្លឹបសម្រេចបណ្ដេញលោក Mauricio Pochettino៕ប្រភព៖Sabay