អាមេរិក៖ អវកាសយានិក ដែលបានចំណាយពេលរហូតដល់ ១៦៩ ថ្ងៃនៅលើស្ថានីយអវកាសអន្តរជាតិ ISS បានបង្ហាញពីការកើនឡើងកម្រិតខ្ពស់នៃជីវម៉ាស់ដែលទាក់ទង នឹងរបួសដែលមិនអាចត្រឡប់វិញបាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Gothenburg បានត្រួតពិនិត្យលើអវកាសយានិក ជនជាតិរុស្ស៊ី ៥ នាក់ដែលបានស្នាក់នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ជាមធ្យម ១៦៩ ថ្ងៃ។ សំណាកឈាមត្រូវបាន គេយកមុនពេលការចាកចេញ របស់បុរសហើយ នៅពេលពួកគេត្រលប់មក ផែនដីវិញដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រធ្វើការ វាស់ស្ទង់ជីវមាត្រចំនួន ៥ សម្រាប់ការខូចខាតខួរក្បាល។
លទ្ធផលបានបង្ហាញថា សញ្ញាសម្គាល់បីបានកើនឡើងខ្ពស់ជាងមុន បន្ទាប់ពីអវកាសយានិក ស្នាក់នៅយូរក្នុងលំហ។ លោក Henrik Zetterberg សាស្រ្តាចារ្យវិទ្យាសាស្ត្រ សរសៃប្រសាទ និងជាសហអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ ក្នុងចំណោមអ្នកស្រាវជ្រាវ ២នាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាលើកទីមួយហើយដែលភស្តុតាងជាក់ស្តែង នៃការខូចខាតកោសិកា ខួរក្បាលត្រូវបានកត់ត្រានៅក្នុងការ ធ្វើតេស្តិ៍ឈាមបន្ទាប់ពីការ ហោះហើរអវកាស។
នេះត្រូវតែស្វែងយល់បន្ថែម និងការពារប្រសិនបើ ការធ្វើដំណើរក្នុងលំហអាកាសនឹងក្លាយជា រឿងធម្មតាទៅថ្ងៃអនាគត។ សំណាកឈាមត្រូវបានយកចេញពីអវកាសយានិកមុន និងក្រោយបេស កកម្មនៅ ISS ពីឆ្នាំ ២០១៦ ដល់ ២០២០ ដោយការស្នាក់នៅជាមធ្យមមិនលើសពី ១៦៩ ថ្ងៃ។
សំណាកដំបូងត្រូវបានប្រមូល ២០ ថ្ងៃមុនពេលបុរសម្នាក់ៗធ្វើដំណើរទៅកាន់ ISS ហើយ បន្ទាប់មកបីដងបន្ទាប់ពី ការហោះហើរ៖ មួយថ្ងៃមួយសប្តាហ៍និង ២១ ទៅ ២៥ ថ្ងៃបន្ទាប់ពីចុះចត ៕
ដោយ៖ លី ភីលីព