ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ទីក្រុងហុងកុងអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ប្រសិនបើខ្លួនផ្តល់ជម្រក ដល់អ្នកគេចពីការដាក់ទណ្ឌកម្ម ។ សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងនេះបានឲ្យដឹងថា ខ្លួននឹងមិនធ្វើសកម្មភាពប្រឆាំង នឹងនាវាទំនើបមួយដែលត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់សម្ព័ន្ធមិត្តវិមានក្រឹមឡាំងនោះទេ។ The Nord ដែលកប៉ាល់ប្រណីត តម្លៃ១៤២លានដុល្លារអាមេរិក...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ក្រុងម៉ូស្គូបានប្រកាសនៅថ្ងៃសៅរ៍នេះថា ឡានដឹកទំនិញបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញស្ពាន Kerch ដ៏សំខាន់ ដែលសាងសង់ជាផ្លូវតភ្ជាប់ដីតែមួយគត់របស់រុស្ស៊ីជាមួយឧបសម្ព័ន្ធគ្រីមេ ហើយបានប្តេជ្ញាស្វែងរកជនដៃដល់ ដោយមិនបន្ទោសអ៊ុយក្រែនភ្លាមៗនោះទេ ។ ប្រទេសរុស្ស៊ី បានឲ្យដឹងថា ការបំផ្ទុះនេះបានដុតបំផ្លាញនាវាដឹកប្រេង ចំនួន៧គ្រឿងដែលដឹកជញ្ជូនតាមរថភ្លើង ហើយបានខូចខាតផ្លូវរថយន្ត២ខ្សែ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា លោក Elon Musk មហាសេដ្ឋី នៅប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោងចុះកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលទាញចំណាប់អារម្មណ៍ ក្នុងការថ្កោលទោសនៅអ៊ុយក្រែន បានលើកឡើងថា ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ អាចត្រូវបានដោះស្រាយដោយការប្រគល់ ការគ្រប់គ្រងមួយចំនួនរបស់កោះតៃវ៉ាន់...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ កាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ជំងឺផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានទា១កន្លែង នៅក្នុងតំបន់ដែលស្ថិតនៅភាគនិរតីំនៃទីក្រុង Gironde ប្រទេសបារាំង ។ យោងតាមលោក Le Figaro ឲ្យដឹងថា ម្ចាស់កសិដ្ឋាន បានទិញសត្វពាហនៈ ចូលដោយមិនដឹងខ្លួន...
បរទេស៖ លោក Christophe Bechu រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍ថា ការដំឡើងពន្ធ លើយន្តហោះឯកជននឹងក្លាយជាការបង្ហាញនៃ “សុភវិនិច្ឆ័យ” ។ ការកត់សម្គាល់របស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភា មកពីគណបក្ស Renaissance ភាគច្រើន បានធ្វើវិសោធនកម្មលើថវិកាដែលស្នើ ឱ្យតម្រឹមការយកពន្ធលើយន្តហោះឯកជន ជាមួយនឹងប្រេងសាំង ដែលប្រើប្រាស់ដោយរថយន្ត។ យោងតាមសារព័ត៌មាន RT...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពថា ក្រសួងការពារជាតិអាមេរិក បានយល់ព្រមបន្តលទ្ធកម្មយន្តហោះចម្បាំង F-35 ប៉ុន្មានសប្តាហ៍ បន្ទាប់ពីសមាសធាតុផ្សំពីលោហធាតុ ដែលមានប្រភពនៅក្នុងប្រទេសចិន ត្រូវបានរកឃើញនៅក្នុងយន្តហោះចម្បាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់សភា សភាត្រូវបានប្រាប់កាលពីថ្ងៃសុក្រថា មន្ទីរបញ្ចកោណបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើបញ្ហានេះ...
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កំពុងបើកដំណើរការសាកល្បង ជាមួយនឹងហាងលក់ទំនិញយ៉ាងសម្បូរបែប សម្លៀកបំពាក់ម៉ាកល្បីៗ ម្ហូបអាហារ និងភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានការរៀបចំតុបតែងលម្អខាងក្នុង និងជុំវិញផ្សារយ៉ាងប្រណីតទៀតផង ពិតជាស័ក្ដិសមឥតខ្ចោះ សម្រាប់អ្នកកំពុងស្វែងរកកន្លែងដើរលេងកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។ ចង់ដឹងទិដ្ឋភាពក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាក់ទាញយ៉ាងណានោះ...
ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២០០០០ដុល្លារ ចែកជារៀងរាល់ខែជូនដល់អតិថិជន ដែលមានសំណាងគាស់ត្រូវរង្វាន់ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។ អតិថិជននៅទូទាំងប្រទេស នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយគ្រាន់តែស្វែងរកពាក្យ «$20,000» ដែលមាននៅក្រោមក្រវិលកំប៉ុង របស់ស្រាបៀរ កម្ពុជាចាប់ពីខែតុលាតទៅ។...
សង្កេតឃើញថា មួយរយៈចុងក្រោយឈ្មោះរបស់តារាសម្ដែង និងម៉ូដែលថៃ Mai Davika ត្រូវបានលើកយកមកជជែកពេញបណ្ដាញសង្គម ដោយសារវត្តមាននៅលើឆាកអន្តរជាតិ ពេលចូលរួមកម្មវិធីបង្ហាញម៉ូដផ្សេងៗនៅទឹកដីអឺរ៉ុប។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍មិនដាច់ពីភ្នែកគឺ រាងកាយរបស់នាង ដែលស្លីម (ចង្កេះមួយក្ដាប់) នៅសល់ត្រឹម ២៤សង់ទីម៉ែត្រ។ ជាក់ស្ដែងសូម្បីសាមីខ្លួនក៏លាន់មាត់ពីបញ្ហានេះដែរ ដូច្នេះស្ថិតក្នុង Vlog ដែលចេញផ្សាយលើ Channel YouTube ផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា Davikah Channel តារាស្រីរូបនេះបានលើកឡើង ពីហេតុផលពីក្រោយថា៖ «ទាំងអស់នេះសុទ្ធតែទាក់ទងនឹងការងាររបស់ខ្ញុំ…ខ្ញុំមាន Project (ការងារ) មួយដែល ខ្ញុំមិនទាន់អាចទម្លាយបានទេ! Project...
ក្រុមតារាស្រី K-pop បាននិងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹង នៅក្នុងតារាងតន្ត្រីកូរ៉េ និងសកលលោក ដែលភាគច្រើនគាំទ្រដោយអ្នកគាំទ្រជាមនុស្សស្រីច្រើនជាងបុរស។ ថ្មីៗនេះ ក្រុមចម្រៀងនារី **Aespa, BLACKPINK, TWICE, និង ITZY** បានលក់អាល់ប៊ុមនីមួយៗ បានជាងមួយលានអាល់ប៊ុម ដែលភាគជានៃអាល់ប៊ុមទាំងនោះលក់ដាច់ អ្នកគាំទ្រស្រីបានទិញ។ ការវិភាគរបស់ **Genie Music** លើអ្នកលក់កំពូលចាប់ពីខែមិថុនាដល់ខែសីហា បានបង្ហាញថាស្ត្រីមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់។...