The Goal នៅថ្ងៃនេះបានចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាគ្រូបង្វឹកជនជាតិអេស្បាញលោក Rafael Benitez បានសារភាពថាប្រវត្តិទំនាក់ទនងការងាររបស់លោក ជាមួយនឹងក្លឹបហង្សក្រហម Liverpool គឺពិតបានធ្វើឲ្យមានបញ្ហាពិតមែន ពេលដែលលោកកំពុងបំពេញការងារជាគ្រូបង្វឹករបស់ក្លឹប Everton។ លោក Benitez បានឡើងដល់ចំណុចកំពូល ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ របស់ក្លឹបហង្សក្រហម Liverpool ចន្លោះពីឆ្នាំ២០០៤ដល់ឆ្នាំ២០១០ព្រមទាំងបានលើកពានរង្វាន់ Champions League ផង...
អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ត្រីបាឡែនចំនួន១៤ក្បាលបានងាប់នៅក្នុងហ្វូងដ៏ធំមួយនៅលើឆ្នេរមួយនៅក្នុងរដ្ឋ Tasmania ប្រទេសអូស្ត្រាលី ។ គ្រោងឆ្អឹងត្រីបាឡែនត្រូវបានអ្នកស្រុកប្រទះឃើញនៅលើកោះ King ហើយបានរាយការណ៍ទៅអាជ្ញាធរនៅរសៀលថ្ងៃចន្ទ។ មូលហេតុនៃការងាប់ត្រីទាំងនេះគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែត្រូវបានបញ្ជូនអ្នកជីវសាស្ត្រសត្វព្រៃ និងពេទ្យសត្វទៅធ្វើការស៊ើបអង្កេតទីនោះ ។ ត្រីបាឡែនងាប់មិនមែនជារឿងចម្លែកទេនៅ Tasmania អ្នកជំនាញនិយាយថា រដ្ឋដីកោះនេះ គឺជា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ នឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូបក្នុង១ថ្ងៃ ពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសអាស៊ែបៃហ្សង់ ក្នុងពេលឆាប់ៗនេះ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ដូច្នេះ ។ ក្រសួងបានប្រកាសពីផែនការនេះ ក្នុងរបាយការណ៍មួយដែលផ្តល់ព័ត៌មានលម្អិត អំពីទំហំទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារអាមេរិក...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison នៅថ្ងៃនេះបានធ្វើការសារភាពនូវរឿងមួយ ដែលក្រុមកីឡាករនៅ ក្នុងក្រុម Spurs ទាំងអស់ភាគច្រើនគឺមិនហ៊ានលេងសើច ជាមួយនឹងគ្រូបង្វឹកលោក Antonio Conte នោះឡើយ។ Richarlison បានធ្វើការលើកឡើង អំពីហេតុការណ៍ប្រឈមមុខដាក់គ្នារវាងលោក Conte និងលោក Tuchel ក្រោយលទ្ធផលនៃការប្រកួតដ៏តានតឹង២ទល់នឹង២ កាលពីដើមរដូវកាលកន្លងមក។ កីឡាករប្រេស៊ីលរូបនេះបាននិយាយបែបនេះថា ៖វាគឺជារឿងគួរឲ្យរីករាយ និងចង់និយាយពិភាក្សាគ្នាណាស់...
ញូវយ៉ក៖ លោក Elon Musk គ្រោងនឹងឆ្លើយសំណួរ នៅថ្ងៃទី២៦ និង២៧ ខែកញ្ញាពីមេធាវីរបស់ក្រុមហ៊ុន Twitter លើការទិញក្រុមហ៊ុនដែលលោកបរាជ័យ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ឯកសារដាច់ដោយឡែកមួយ បានបង្ហាញថា មេធាវីរបស់លោក Musk គឺលោក Alex Spiro នឹងត្រូវអង្គុយ សម្រាប់ការតម្កល់ខ្លួនរបស់លោកនៅថ្ងៃទី២៥ ខែកញ្ញា...
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមាន កម្មវិធីប្រម៉ូសិនពិសេសជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗ រាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្រចាប់ពី១កេសឡើង ទៅពីស្តង់សរុបចំនួន៦៦ស្តង់ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស។ រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន១កេស លោកអ្នកនឹងទទួលបាន អាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ២កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី...
ប្រទេសដែលមាននាវាមុជទឹកច្រើនជាងគេបង្អស់ ក្នុងពិភពលោកគឺប្រទេសកូរ៉េខាងជើង បន្ទាប់មកទើបជាប្រទេសចិន អាមេរិក និងរុស្ស៊ី។ ខាងក្រោមនេះ គឺជាប្រទេសចំនួន ៤១ ដែលមាននាវាមុជទឹក ដែលដកស្រង់ចេញពីវិបសាយ Global Fire Power៖ ១. កូរ៉េខាងជើង៖ ៨៣គ្រឿង ២. ចិន៖ ៧៤គ្រឿង ៣. អាមេរិក៖ ៦៦គ្រឿង...
កោះដ៏ធំជាងគេបំផុតក្នុងពិភពលោក គឺកោះ Greenland ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក។ កោះ Greenland ស្ថិតនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង មានផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ។ កោះនេះ មានចម្ងាយត្រឹមតែ ២៦គីឡូម៉ែត្រពីកោះ Ellesmere របស់កាណាដា និងចម្ងាយពីប្រទេសអ៊ីស្លង់ប្រមាណ ៣២០គីឡូម៉ែត្រ។ ថ្វីបើជាផ្នែកមួយនៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែវាជាកោះស្វយ័ត ពោលគឺមានរដ្ឋអំណាចគ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះមាននាយករដ្ឋមន្រ្តីផងដែរ។ កោះធំជាងគេបំផុតនេះ មានប្រជាជនរស់នៅប្រមាណជាង...
វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូល របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះ បានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Rafael Leao បានក្លាយទៅជាកីឡាករគោលដៅដ៏សំខាន់មួយ របស់ក្លឹបមេឃខៀវ Man City ដោយក្នុងនោះក្លឹបអង់គ្លេសមួយក៏បានត្រៀមកញ្ចប់មួយចំនួនធំផងដែរ ដើម្បីនាំយកកីឡាកររូបនេះ មករួមក្លឹបឲ្យបាននៅរដូវក្តៅក្រោយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង AC Milan រហូតដល់រដូវក្តៅជាមុនសិន ដើម្បីអាចបំពេញការងារនៅ Champions League ជាមួយនឹងក្លឹបអ៊ីតាលីនេះជាមុនសិន ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តស្នាក់នៅអ៊ីតាលីទៀតឡើយនារដូវក្តៅខាងមុខ។ គួរឲ្យដឹងដែរថា...