កីឡា

PSG ត្រៀមខ្លួនចាយលុយតម្លៃខ្លួន Leao តាមការចង់បានរបស់ AC Milan

អស់រយៈពេលជាយូរមកហើយក្លឹបបារាំង PSG នៅតែបន្តស្វែងរក​ កីឡាករខ្សែប្រយុទ្ធជួរមុខទី២ សម្រាប់ជំនួសតំណែងរបស់ Mbappe ដែលកំពុងលេងក្នុងតំបន់នេះ តែម្នាក់ឯងរហូតមក បន្ទាប់ពីការចាកចេញរបស់ Icardi។

The Media Foot បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Rafael Leao ពេលនេះកំពុងមានឈ្មោះ ជាបេក្ខភាពដ៏អទិភាព សម្រាប់តំណែងមួយនេះ​ ខណៈដែលក្លឹបសេដ្ឋីបារាំងមួយនេះ ក៏មិនមានបញ្ហាអ្វី​ ដែលសម្រាប់ការជះលុយ​ ដល់ទៅ១៥០លានផោន ដែលជាអ្វីក្លឹប AC Milan ចង់បាន។

កីឡាករប៉ទុយហ្គាល់រូបនេះទោះបីជាយ៉ាងណាក្តី ក៏មានលេចឬពព័ត៌មាន អំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ផងដែរកាលពីប៉ុន្មានខែមុន ប៉ុន្តែមកដល់ពេលនេះក្រោមការដឹកនាំ​ ​របស់គ្រូបង្វឹកថ្មីលោក Graham Potter កីឡាកររូបនេះហាក់ដូចជា មិនស្ថិតនៅក្នុងគោលដៅ របស់ក្លឹបទៀតឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top