ប្រធានក្លឹប Lyon លោក Jean Michel Aulas នៅក្រោយការផ្ទេរកីឡាករ Lucas Paqueta ទៅចូលរួមជាមួយនឹង West Ham ហើយបាននិយាយថា លោកមិនដែលនឹកស្មានសោះថា កីឡាករនឹងសម្រេចចិត្តបែបនេះ ពីព្រោះថាគាត់តែងតែរំពឹងទុកថា មានតែក្លឹបធំៗប៉ុណ្ណោះ។ ក្លឹបអង់គ្លេសបានចុះកុងត្រា ជាមួយនឹងកីឡាករខ្សែបម្រើប្រេស៊ីលរូបនេះ ពីក្លឹប Lyon កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃខ្លួន...
ក្លឹបអេស្បាញ Valencia កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការបញ្ចប់ទៅ នៃកិច្ចការងារចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ហើយក្នុងនាម ជាកីឡាករដែលគ្មានតម្លៃខ្លួន ជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំ និងជម្រើសក្នុងការ បន្តកុងត្រាថ្មីមួយឆ្នាំទៀតផងដែរ។ The Goal បានសរសេរថា ទោះបីជាមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបផ្សេងៗទៀតដូចជា Boca Juniors និង...
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ចេញប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) អនុញ្ញាតជាគោលការណ៍ ដែលជាការកម្តៅសាច់ដុំកីឡាករ-កីឡាការិនីវូវីណាមកម្ពុជា មុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២មកដល់។ លោក យ៉ាំ...
វ៉ាស៊ីនតោន៖ កងនាវាចរអាមេរិកបានឲ្យដឹងថា នាវាចម្បាំងអាមេរិកពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្ររវាងចិន និងតៃវ៉ាន់ នៅក្នុងប្រតិបត្តិការលើកដំបូង ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង កាលពីដើមខែសីហា បានបណ្តាលឱ្យមានភាពតានតឹងកើនឡើង។ ខណៈពេលដែលកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាទេសចរណ៍កាំជ្រួចនាំផ្លូវពីរគ្រឿង បានធ្វើការឆ្លងកាត់ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក...
ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ព្យុះសមុទ្រខ្សាច់ដ៏ខ្លាំងមួយ បានវាយប្រហារមកលើខេត្ត Khovd ភាគខាងលិចនៃប្រទេសម៉ុងហ្គោលី កាលពីថ្ងៃអាទិត្យដែលបណ្តាលឱ្យ មានការមើលឃើញផ្លូវមិនល្អ ។ ប្រទេសម៉ុងហ្គោលី ស្វិតនៅក្នុងទ្វីបដែលមានអាកាសធាតុដ៏អាក្រក់ ខណៈដែលខ្យល់បក់ខ្លាំង និងព្យុះខ្សាច់តែងតែកើតមាន នៅក្នុងប្រទេសនេះពេញ១ឆ្នាំ ។ យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា ភាពញឹកញាប់នៃគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងអាកាសធាតុ ដូចជាព្យុះខ្សាច់...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ត្រីឆ្លាមពណ៌ខ្មៅចំនួន៨ក្បាលត្រូវបានគេប្រទះឃើញងាប់ ដោយអញ្ចាញរបស់សត្វទាំងនោះ ត្រូវបានខូចខាតនៅក្នុងទឹក នៃទីក្រុង Pulau Hantu កាលពីព្រឹកថ្ងៃអាទិត្យ ។ គ្រោងឆ្អឹងរបស់ត្រីឆ្លាមអនីតិជន ត្រូវបានអ្នកមុជទឹកជំពប់ជើងដួល អំឡុងពេលមុជទឹកជាប្រចាំនៅកោះនេះ ដែលមានទីតាំងនៅភាគខាងត្បូង នៃប្រទេសសិង្ហបុរី ។...
កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema យប់មិញនេះបានស៊ុតបាន២គ្រាប់ នៅចុងម៉ោងជួយឲ្យក្រុម Real Madrid ទទួលបានជ័យជំនះ១០០ភាគរយ ក្នុងការប្រកួតបើករដូវកាលដំបូង ដោយយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល៣ទល់នឹង១។ ១គ្រាប់ដំបូងកើតឡើង ដោយកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Vinicius មុនពេលដែលកីឡាករ Joselu Mato បានតាមមួយគ្រាប់ពីក្រោយមកវិញ ជួយឲ្យក្រុម Espanyol តាមស្មើ។...
ខាងក្រោមនេះជាកីឡាករបាល់ទាត់ ដើមកំណើតមកពីតំបន់អាស៊ីទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុត នេះបើយោងតាមស្ថិតិរបស់ Transfermarkt៖ ១. Son Heung-min៖ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង កំពុងលេងឲ្យក្លឹប Tottenham Hotspur មានតម្លៃខ្លួន ៧៥លានអ៊ឺរ៉ូ។ ២. Takehiro Tomiyasu៖ ខ្សែការពារសញ្ជាតិជប៉ុន កំពុងលេងឲ្យក្លឹប Arsenal មានតម្លៃខ្លួន ២៥លានអ៊ឺរ៉ូ។...
ភ្នំពេញ៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាកិត្តិយសចូលរួម ពិធីបើកការប្រកួតកីឡាប៉េតង់ ពាន់រង្វាន់វ័យចាស់ និងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកមួយថ្ងៃ ដែលប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសមាគមប៉េតង់វ័យចាស់ សហការជាមួយបុរីធីវីស្តារ។ ការប្រកួតនេះមានក្លិបចំនួន១៨នាក់ ៨រាជធានីខេត្ត និងក្រសួងចំនួន៣...
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស អជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិនៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្រៀនដោយអ្នកជំនាញកីឡាប្រភេទនេះ មកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា...