អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ពីមុនបានព្យាយាមយកបុគ្គលិកមកវិញ ធ្វើការនៅការិយាល័យ កាលខែមិថុនា ឆ្នាំ ២០២១ ដោយគ្រាន់តែមានផែនការរបស់ខ្លួន ត្រូវបានរារាំងដោយរលកមេរោគឆ្លង មួយផ្សេងទៀត។ Apple បានប្រាប់បុគ្គលិកថា ពួកគេត្រូវចូលការិយាល័យវិញ យ៉ាងហោចណាស់៣ថ្ងៃ ជារៀងរាល់សប្តើហ៍ ហើយក្រុមហ៊ុននេះធ្វើដូចក្រុមហ៊ុនជាច្រើនដែរ វាកំពុងព្យាយាមស្វែងយល់ថា តើការិយាល័យរបស់ខ្លួនមានតួនាទីអ្វីខ្លះ បន្ទាប់ពីធ្វើការពីចម្ងាយ...
អូស្ត្រាលី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតកីឡាករប៉ារ៉ាឡាំពិនម្នាក់ ត្រូវបានបំពាក់ជាមួយនឹង ដៃសិប្បនិម្មិតអស្ចារ្យ ដែលអាចធ្វើការអាប់ដេត ជាមួយនឹងចលនា និងកាយវិការថ្មីៗ ពីគ្រប់ទីកន្លែងក្នុងពិភពលោក។ កីឡាការិនីហែលទឹកជនជាតិអូស្ត្រាលី Jessica Smith បាននិយាយថា ឧបករណ៍នេះអស្ចារ្យ ហើយថានាងជ្រើសរើសយកវា បើទោះបីជាមានបទពិសោធន៍ដ៏ឈឺចាប់ ជាមួយសិប្បនិម្មិត កាលពីនាងនៅក្មេងក៏ដោយ។ ដៃ Nexus...
ក្រុមហ៊ុន សែលកាត និង SabaiCode បានចុះកិច្ចព្រមព្រៀងចាប់ផ្ដើមការគាំទ្រ ជាលើកទៅពីរបន្តពីកម្មវិធី នៅឆ្នាំ២០២១គឺកម្មវិធី Full Stack Developer Bootcamp ។ Bootcamp ថ្មីនេះនឹងចាប់ផ្ដើមទទួលពាក្យ នៅខែកញ្ញាក្នុងឆ្នាំនេះ។ កម្មវិធីមានរយៈពេល 6ខែ ដែលសិស្សដែលត្រូវបានចាត់ឲ្យបង្កើតកម្មវិធី នៃដំណោះស្រាយឆ្លើយតប នឹងតម្រូវការទីផ្សារជាក់ស្ដែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជាJavaScript/Nodejs/ES6, ReactJS/NextJS, Express JS និងប្រើប្រាស់កម្មវិធីពង្រឹងការគ្រប់គ្រងមានដូចជា Scrum ជាមួយJira/Trello, Git & GitHub, Bitbucket pipeline និង UX/UI។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន SANA ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាការវាយប្រហារ តាមអាកាសដោយប្រទេសតួកគី បានបណ្តាលឲ្យទាហានរបស់ស៊ីរី៣នាក់ បាត់បង់ជីវិតក្បែរទៅនឹង ទីក្រុងអេឡាប៉ូ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ក្រៅតែពីទាហាន៣នាក់ ដែលបានស្លាប់ក្នុងនោះ៦នាក់ផ្សេងទៀត បានទទួលរងរបួស ខណៈដែលទីតាំងផ្សេងទៀត ដែលកំពុងគ្រប់គ្រង ដោយក្រុមប្រយុទ្ធគាំទ្រដោយតួកគី ក៏ត្រូវបានរងការវាយប្រហារផងដែរ។ គួរឲ្យដឹងដែរថា ក្រុមប្រយុទ្ធនៅភាគខាងជើងដ៏ធំមួយ គឺជាក្រុមដែលមានការគាំទ្រ ពីក្រោយដោយរដ្ឋាភិបាលតួកគី ហើយជាញឺកញាប់គេអាចមើលឃើញថា...
បេសកកម្មអាប៉ូឡូទី១១ គឺជាការបោះជំហាន ជាប្រវត្តិសាស្ត្រដ៏ធំធេងមួយ ដែលមនុស្សអាចឡើងទៅជាន់ដីភពព្រះចន្ទជាលើកដំបូងបង្អស់ កាលពីឆ្នាំ១៩៦៩។ ក្រោយមកទៀត ក៏មានបេសកកម្មជាបន្តបន្ទាប់ ដើម្បីឡើងទៅភពព្រះចន្ទ។ ប៉ុន្តែអ្វីដែលជារឿងគួរឲ្យកត់សម្គាល់មួយផ្នែក គឺនៅក្នុងបេសកកម្មអាប៉ូឡូទី១៤ ដោយគ្រានោះមនុស្សបាននាំយកកីឡាមួយប្រភេទ ទៅលេងលើព្រះចន្ទលើកដំបូងជាប្រវត្តិសាស្ត្រ។ វាជាកីឡាវាយកូនគោល ដែលត្រូវយកទៅលេង ដោយអវកាសយានិកអាមេរិកមួយរូប គឺលោក Alan Shepard។ លោកត្រូវគេបញ្ជូនឡើងទៅភពព្រះចន្ទ ជាមួយមិត្តរួមការងារ ចំនួន២នាក់ផ្សេងទៀត នៅក្នុងឆ្នាំ១៩៧១។...
ខ្សែសាករបស់ iPhone, iPad និង Macbook ត្រូវបានអ្នកប្រើជាច្រើនត្អូញត្អែរ អំពីគុណភាពជ័ររបស់វា ថាឆាប់បែក ខណៈប្រើទើបបានប៉ុន្មានខែប៉ុណ្ណោះ ពិសេសគឺត្រង់កន្លែងខ្សែសាក ទៅក្បាលសាក និងពីខ្សែសាកទៅក្បាល USB។ មូលហេតុបណ្ដាលមកពីកត្តាធំៗចំនួន២៖ ទីមួយ គឺដើម្បីភាពស្រស់ស្អាត ដើម្បីឱ្យខ្សែសាកមានរាងស្ដើង មិនមានគន្លាក់ជ័រធំមើលទៅគ្រើម ទើបក្រុមអ្នករចនារបស់ Apple បានដកគន្លាក់ជ័រធំនៅដើមខ្សែ ដែលប្រើសម្រាប់ទប់ចលនាបត់បែន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី ខណៈពេលដែលលុយអឺរ៉ូ កំពុងចុះខ្សោយខ្លាំង ហើយតម្លៃទំនិញគ្រប់មុខឡើងថ្លៃនោះ បំណុលសាធារណៈដែលប្រទេសអ៊ីតាលី កំពុងមាននៅពេលនេះ បានកើនឡើង ទៅដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានគិតត្រឹមពាក់កណ្តាលឆ្នាំប៉ុណ្ណោះ។ ធនាគារជាតិរបស់អ៊ីតាលី បានប្រកាសថាបំណុលរបស់រដ្ឋាភិបាលសរុប ដែលមានគឺប្រហែលជា២,៧៦៦ទ្រីលានអឺរ៉ូ ឬប្រមាណជា២,៨១២ទ្រីលានដុល្លារអាមេរិក គឺជាទំហំដ៏ច្រើនបំផុតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រហើយវាស្ថិតនៅក្នុង អត្រាកំណើនប្រមាណជា១,៩ភាគរយ ក្នុងចន្លោះពេលពីដើមឆ្នាំមកប៉ុណ្ណោះ។ របាយការណ៍របស់ធនាគារ បានចង្អុលបង្ហាញថា លុយអឺរ៉ូចុះខ្សោយគឺជាកត្តាដ៏សំខាន់មួយ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករវ័យក្មេង Destiny Udogie វ័យ១៩ឆ្នាំ បានក្លាយទៅជាកីឡាករ ចំណូលថ្មីទី៧ របស់ក្លឹបមាន់ខ្នាយមាស Spurs នៅរដូវក្តៅនេះជាផ្លូវការហើយ តែនឹងមិនទាន់អាចបង្ហាញខ្លួន លេងសម្រាប់ក្រុមនៅឡើយ។ Spurs បានអះអាងថា កីឡាករខ្សែការពារស្លាបរូបនេះ នឹងត្រូវផ្ទេរមកចូលរួមក្លឹបពីក្លឹបអ៊ីតាលី Udiness ជាមួយនឹងកុងត្រាដែលមានសុពលភាព រយៈពេល៥ឆ្នាំប៉ុន្តែទោះបីជាយ៉ាងណាក្តី Udogie...
កីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Darwin Nunez បានចេញមកធ្វើការសូមទោសហើយ ក្រោយបានបង្កកំហុសរហូតដល់បាន ទទួលកាតក្រហមក្នុងពេលប្រកួតស្មើ ជាមួយនឹងក្រុម Crystal Palace នៅក្នុងទឹកដី Anfield របស់ខ្លួននាពេលកន្លងមក។ កីឡាករចំណូលថ្មីរដូវក្តៅរូបនេះ បានផ្ទេរមកពីក្លឹបប៉ទុយហ្គាល់ Benfica បានបង្កកំហុសតាមរយៈ ការប៉ះទង្គិចគ្នាខ្លាំង ជាមួយនឹងកីឡាករ ខ្សែការពាររបស់ក្រុម Crystal Palace ម្នាក់ដែលមានឈ្មោះថា...
ថ្មីៗនេះដំណឹងនៃការចាកចេញ របស់កីឡាករ CR7 ព្រមទាំងការមិនសប្បាយចិត្ត ក្នុងការបង្ហាញខ្លួន ឲ្យក្រុមព្រមទាំងបរាជ័យផ្ទួនផង បានធ្វើឲ្យកីឡាករ CR7 ពិតជាមានអារម្មណ៍កាន់តែមួរម៉ៅមិនតិចនោះទេ ដោយនៅថ្ងៃនេះ កីឡាករបានវាយប្រហារ ទៅលើបណ្តាញសារព័ត៌មានថា បានចុះផ្សាយអំពីរឿងមិនពិត ហើយសន្យាថានឹងរៀបរាប់ ពីស្ថានភាពជាក់ស្តែងទាំងអស់របស់ខ្លួន ជាមួយនឹង Man UTD ។ CR7 បាននិយាយថា៖ ពួកគេបានដឹងអំពីការពិតទាំងអស់...