ភ្នំពេញ – ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ Cellcard បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែលផ្តល់នូវដំណោះស្រាយរួមគ្នា ចំនួនពីរ ដែលរួមបញ្ចូលទាំងការភ្ជាប់ Wi-Fi និងការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយនិងការបង់ប្រាក់ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹងតម្រូវការ នៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង យ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ធ្វើការដោះស្រាយ នូវបញ្ហាដែលមានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសចំពោះអ្នកប្រើប្រាស់ តាមបណ្តាប្រព័ន្ធអ៊ីនធឺណិត និងបន្ថែមការយកចិត្តទុកដាក់ផ្លាស់ប្តូរនូវប្រព័ន្ធឌីជីថល អោយស្របទៅតាមចក្ខុវិស័យឌីជីថល របស់ប្រទេសកម្ពុជា អោយមានភាពប្រសើរឡើងមួយកម្រិតទៀត ។ ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដោយមានការខិតខំប្រឹងប្រែង សហការគ្នារវាងក្រុមហ៊ុន បណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេលអនាគត។ លោក Simon Perkins ដែលជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “បុត្រសម្ព័នរ៉ូយ៉ាល់គ្រុបមានម៉ាកយីហោល្បីៗជាច្រើន និងសហគ្រាស ឧស្សាហកម្មធំៗមួយចំនួនផ្សេងទៀត នៅក្នុងទីផ្សារ។ វាជាពេលវេលាដ៍ល្អ សម្រាប់ពួកយើងក្នុងការចាប់ផ្តើម បង្កើតកិច្ចសហការគ្នាដើម្បីដោះស្រាយចន្លោះប្រហោង និងផ្តល់នូវបទពិសោធន៍ល្អៗ និងភាពងាយស្រួលថ្មីៗ ដល់អតិថិជនរបស់ពួកយើង។ Cellcard One គឺជាវេទិកាដ៏ល្អមួយ សម្រាប់រៀបចំគម្រោងសហការទាំងអស់នេះ។ លោក Simon ក៏បានបន្តទៀតថា ការរួមបញ្ចូលផលិតផលរួមគ្នារបស់យើង គឺការផ្តល់ជូនថ្មីទាំងស្រុង សម្រាប់ទាំងបរិបទក្រុមគ្រួសារទាំងមូល និងសារអាជីវកម្ម ដោយមានការធានាថា យើងកំពុងបំពេញតាមការសន្យានៃ “ការតភ្ជាប់អ្នកគ្រប់គ្នា ទៅគ្រប់ទីកន្លែង” ។ ការសហការ រួមគ្នាជាមួយក្រុមហ៊ុន Ezecom និងដៃគូយុទ្ធសាស្រ្តរបស់យើងក្រុមហ៊ុន Huawei អាចផ្តល់អោយយើងនូវផ្នែកទីផ្សារថ្មីមួយទៀត ដែលមានជាមួយ នឹងភាពជឿជាក់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជន។ ដូច្នេះហើយ មានតែ ក្រុមហ៊ុន Ezecom បណ្តាញ Fiber អុបទិច និងបណ្តាញទូរស័ព្ទចល័ត ដ៏ធំទូលាយរបស់ Cellcard ប៉ុណ្ណោះដែលអាចផ្តល់ជូនដល់អតិថិជនបាន”។ គម្រោង Cellcard One Home គឺជាគម្រោងដែល ផ្តល់ល្បឿនអ៊ីនធឺណិតលឿនបំផុត ក្នុងជួរតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារ។ ការបញ្ចូននូវល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន 3 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃ ទៅកាន់សមាជិក បូករួមបន្ថែមជាមួយនិង ទិន្នន័យ 3GB និង60 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$25 តែប៉ុណ្ណោះក្នុងមួយខែ ។ សម្រាប់គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” គឺជាគម្រោងដែល ដែលមានការផ្តល់ជូន នូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបានគិតគូរឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន10 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក រួមបន្ថែមជាមួយនិង ទិន្នន័យ 5GB និង 100 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$69 តែប៉ុណ្ណោះក្នុងមួយខែ។ លោក នាយកប្រតិបត្តិ ក៏បានបន្ថែមទៀតថា “ពួកយើងយល់ច្បាស់ថាការកម្សាន្ត នៅតាមផ្ទះកំពុងតែមានការផ្លាស់ប្តូរហើយវេទិកា ជាច្រើនក៍កាន់តែកើនឡើងបន្ថែមទៀត ដែលធ្វើអោយការផ្សព្វផ្សាយ តាមបណ្តាសង្គមនាៗ កាន់តែមានភាពទូលាយ និង សម្បូរបែប ។ ចំពោះ មាតិការ/ កម្មវិធីចាក់បែប វីដេអូ ការស្ទ្រីមតន្ត្រី និងវេទិកាហ្គេម ជាច្រើនផ្សេងទៀត ក៍កំពុងមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗ ផងដែរ ខណៈពេលដែលបណ្តាញកម្សាន្ត បែបប្រពៃណីដូចជា ទូរទស្សន៍ និងវិទ្យុនៅតែបន្តមានសារៈសំខាន់។ នាពេលអនាគត យើងក៍បានឃើញថា ការកម្សាន្តនាៗ ក្នុងប្រទេសកម្ពុជាក៍ធ្វើការផ្តោតសំខាន់ ជាពិសេសផងដែរ ទៅលើប្រព័ន្ធអ៊ីនធឺណិត ដែលមនុស្សជំនាន់ក្រោយៗ មានភាពយល់ដឹងច្រើនពី ផ្នែកបច្ចេកវិទ្យា នេះជាអ្វីដែលយើងកំពុងដំណើរការជាមួយនឹងគម្រោង Cellcard One Home។ ...
ភ្នំពេញ – ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេ នៅកម្ពុជា ដែលរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺបានឧបត្ថម្ភធំពីក្រុមហ៊ុន Cellcard ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះតទៅ...
ស្រាបៀរ កម្ពុជា ព្រីមៀមដ្រាហ្វ ដ៏ល្បីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅរាត្រីថ្ងៃសុក្រ ទី១៧ ខែមិថុនា នឹងបង្កើតកម្មវិធីពិសេស 180 Glow Party នៅ The SHARX Pub និង ATM Lounge and Restaurantដោយមានវត្តមាន DJ និងក្រុមចម្រៀងល្បីចូលរួមបង្កើតភាពសប្បាយរីករាយ ដល់អ្នករស់នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ពិសេសការក្រេបរសជាតិស្រស់បំផុត របស់ស្រាបៀរ ព្រីមៀមដ្រាហ្វច្រកដបដំបូងបង្អស់ នៅប្រទេសកម្ពុជា ជាមួយនឹងប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ និងសម្ភារៈស្អាតៗជាច្រើន។ សម្រាប់ខេត្តបាត់ដំបង កម្មវិធី 180 Glow...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបសេដ្ឋីបារាំង PSG កំពុងចាប់ផ្តើមធ្វើការក្នុងការស្វែងរក តំណែងគ្រូបង្វឹកថ្មីម្នាក់ដើម្បីមកជំនួសតំណែងរបស់លោក Mauricio Pochettino។ បច្ចុប្បន្នគេជឿជាក់ថា PSG គឺបានធ្វើការទាក់ទងជាមួយនឹងក្លឹប Nice រួចរាល់ហើយ ដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការផ្ទេរគ្រូបង្វឹកលោក Christophe Galtier មកបំពេញការងារនេះនាពេលខាងមុខ។ ប្រភពដដែលបានឲ្យដឹងដែរថា PSG នឹងត្រូវបានគេរំពឹងទុកថា...
The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងមិនអាចធ្វើការចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Bellingham បានឡើយនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានអះអាងហើយថា លោកនឹងបន្តរងចាំរហូតដល់ពេលវេលា ដ៏សមស្របមួយនឹងមកដល់ដែល Jude Bellingham នឹងសម្រេចចិត្តមកចូលរួមជាមួយនឹងក្លឹប។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹប Liverpool ហើយនោះក្លឹបជាច្រើនទៀត ដែលកំពុងទន្ទឹងរងចាំវត្តមាន...
The 42 ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអ្នកចាំទី Gavin Bazunu នឹងក្លាយទៅជាកីឡាកររបស់ក្លឹប Southampton ជាផ្លូវការហើយបន្ទាប់ពីក្លឹបមេឃខៀវ Man City បានទទួលយកសំណើរដែលមានទំហំ ប្រមាណជា១៨,៥លានអឺរ៉ូពីក្លឹប Southampton។ កីឡាករអ្នកចាំទីវ័យ២០ឆ្នាំរូបនេះនៅថ្ងៃនេះ ត្រូវបានគេដឹងដែរថា នឹងចាប់ផ្តើមធ្វើការពិនិត្យសុខភាព ជាមួយនឹងក្លឹប Southampton ហើយនឹងត្រូវគេប្រកាសជាផ្លុវកា រក្នុងពេលឆាប់ៗនេះខណៈដែលកិច្ចចរចា បានធ្វើឡើងអស់រយៈពេល២សប្តាហ៍មកហើយ។...
វ៉ាស៊ីនតោន៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានឃុំខ្លួនមេដឹកនាំ ISIS ជាន់ខ្ពស់ម្នាក់នៅថ្ងៃព្រហស្បតិ៍ នេះ អំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។ ក្រុមចម្រុះបានឲ្យដឹងថា “បុគ្គលដែលត្រូវបានឃុំឃាំងត្រូវបានគេវាយតម្លៃថាជាអ្នកផលិតគ្រាប់បែកដែលមានបទពិសោធន៍ និងអ្នកសម្របសម្រួល ដែលបានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ក្រុមនៅក្នុងប្រទេសស៊ីរី” ។ ប្រភពបានឲ្យដឹងទៀតថា គ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការនោះទេ ហើយគ្មានយន្តហោះណាមួយត្រូវបានខូចខាតឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ អ្នកនាំពាក្យក្រុមឧទ្ទាមបានប្រាប់រ៉យទ័រថា ក្រុមចម្រុះបានបំពេញបេសកកម្មនៅព្រឹកព្រលឹមមួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដែលកាន់កាប់ដោយពួកឧទ្ទាម ...
លេចរូបរាងខាងមុខ iPhone 14 Pro ប្រើអេក្រង់ឆកថ្មីដូចទៅនឹងអក្សរ “i” ដែលទីតាំងឆកនេះបង្កប់ដោយកាមេរ៉ា និងសែនស័រស្គេនសម្គាល់ផ្ទៃមុខ។ នេះបើយោងទៅតាមរូបភាពចាប់កាន់ ពីប្រភព Apple Hub។ ប៉ុន្ដែយ៉ាងណាថ្ងាសឆករាងអក្សរ “i” អាចនឹងបំពាក់តែលើម៉ូឌែល Pro ប៉ុណ្ណោះ ចំពោះម៉ូឌែលធម្មតា នឹងប្រើថ្ងាសឆកដូចនឹង iPhone 13 ដែលមានទំហំថ្ងាសតូចជាងមុន...
ក្លឹប Liverpool បានចាយលុយសរុបប្រមាណ ៨លានដុល្លារ ដើម្បីនាំយកខ្សែការពារ Calvin Ramsay ដែលទើបមានវ័យ១៨ឆ្នាំ ពីក្លឹប Aberdeen នៅលីគកំពូលស្កុតឡែន សម្រាប់មកជួយក្រុមនៅរដូវកាល ឆ្នាំ២០២២/២៣។ បើយោងតាមអ្នកកាសែត Fabrizio Romano ខាង Liverpool បានដាក់សំណើស្នើទិញជាផ្លូវការ តាំងអាទិត្យមុនមក ដោយនៅខណៈនេះទាំងក្លឹបក៏ដូចសាមីខ្លួនផ្ទាល់ បានព្រមព្រៀងជាមួយនឹង Liverpool។ បើតាមការឯកភាពលក្ខណៈឯកជនរវាង...
ថាំចិត្តណាស់ ខំចំណាយពេលវេលា ធ្វើការអស់មួយព្រឹកក្នុងកុំព្យូទ័រ ស្រាប់តែដាច់ភ្លើង អត់ទាន់បានរក្សាទុកផង! ជឿថាអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះ នូវបញ្ហាបញ្ហាមួយនេះ ចុះដឹងឬទេថាមានឧបករណ៍មួយ ដែលអាចឲ្យយើងបន្តរការងារ បានទោះកំពុងដាច់ភ្លើងក៏ដោយ? ឧបករណ៍មួយនេះ មានឈ្មោះជាអក្សរកាត់ UPS មកពីពាក្យពេញថា uninterruptible power supply មានមុខងាររក្សាទុកភ្លើងផង និងអនុញ្ញាតិ្តឲ្យចរន្ធអគ្គិសនី អាចឆ្លងកាត់ និងបញ្ជូនទៅកាន់ឧបករណ៍ទទួលនានា។ ឧបករណ៍មួយនេះ...