Event

ការចាប់រង្វាន់ប្រាក់លាន លើកទី២ ដល់គូស្វាមីភរិយា ជាវស្រាបៀរ កម្ពុជាធ្វើឡើងថ្ងៃសោរ៍ទី២៥ ខែមិថុនា

ការចាប់រង្វាន់ប្រាក់លាន របស់កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ ផ្តល់លាភសំណាង ដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការនឹងត្រូវធ្វើឡើង នៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។

ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល។ 

អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើន ពាន់សន្លឹកពីគូស្វាមីភរិយា នៅទូទាំងប្រទេស សម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុត សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ»។ 

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសលក៏បានរំលឹក ដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះការចាប់ឆ្នោតនឹងធ្វើឡើង ចំនួន២លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២។ 

ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់បំពេញព័ត៌មានឲ្យបានច្បាស់ៗរួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់។ 

បើតាមអ្នកស្រី  ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមកហើយ កាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ១០០ គូ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃគូស្វាមីភរិយាចំនួន៩១គូ ដែលមានឯកសារគ្រប់គ្រាន់ និងបានគោរព ទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន៩ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែមទៅលើការចាប់រង្វាន់ នៅថ្ងៃសោរ៍ទី២៥ ខែមិថុនានេះ។ 

សម្រាប់ព័ត៌មានបន្ថែមទាក់ទង ទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាhttps://www.facebook.com/cambodiabeer ។ 

ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ

ពិសាដោយការទទួលខុសត្រូវ។ 

Most Popular

To Top