ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាលកូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន ណារី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ដើម្បីផ្តល់ព័ត៌មានលម្អិត អំពីផលិតផលថ្មីដែលពុំធ្លាប់មាន នៅកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីជួបជុំ ជាមួយថ្នាក់ដឹកនាំ សហការី និងតំណាងចែកចាយ ទូទាំងប្រទេស ដែលតែងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង និងជ្រើសរើសផលិតផល របស់ក្រុមហ៊ុនយកទៅលក់បន្ត ប្រកបដោយទំនុកចិត្ត។ កម្មវិធីនេះ បានបង្ហាញជាលម្អិត អំពីលក្ខណៈពិសេស...
បរទេស ៖គិតមកដល់ពេលនេះ បណ្តាប្រទេសក្នុងប្លុកអឺរ៉ុបមួយចំនួន ត្រូវបានគេជឿជាក់ថា នៅតែមានក្តីព្រួយបារម្ភនៅឡើយថា ការបញ្ជូនយន្តហោះព្រមទាំង រថក្រោះទៅកាន់អ៊ុយក្រែនហាក់ដូចជា ការចាក់ប្រេងបន្ថែមពីលើភ្លើងជាមិនខាន។ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីអង្គការណាតូនៅតែបន្តប្រឆាំងទៅនឹងគំនិត លើកឡើងមួយនេះ ដោយអះអាងថាប្លុកអឺរ៉ុប គួរតែបន្តធ្វើការផ្តល់ជំនួយយោធា ជាធម្មតានិងបង្កើនការពិភាក្សាជាមួយនឹងរុស្សី គឺជាដំណោះស្រាយដ៏ល្អបំផុត នៅពលេនេះ។ បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ធ្លាប់បានបង្ហាញជំហរឹងរូសមិនព្រមចូលរួម ពាក់ព័ន្ធសកម្មភាពដោយផ្ទាល់ណាមួយជាមួយនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ...
គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើល ពីការបំបែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅសកម្មភាពជីវសាស្ត្រយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រទេសអ៊ុយក្រែនថាជា “ផែនការរបស់មនុស្សអាក្រក់” ។ លោកស្រី Zakharova បានលើកឡើងថា “មានគម្លាតច្រើនពេកនៅក្នុងផែនការ ដ៏អាក្រក់នេះ ដែលនៅតែត្រូវបំពេញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិរុស្ស៊ី...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើរសុំទឹកប្រាក់ ចំនួន ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួន ២០២៣ ជាសំណើថវិកា ដែលមានគោលបំណងដោះស្រាយអ្វី ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដែលកើតចេញពី ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។ ការផ្តល់មូលនិធិនេះ នឹងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងកម្លាំងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង)...
ប្រធានក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមក ធ្វើការបង្ហាញជំហសាជាថ្មីថា ក្លឹបគឺមិនត្រូវការអតីតតារាឆ្នើម របស់ក្លឹបកីឡាករ Lionel Messi ដែលធ្លាប់បានចាកចេញទៅចូលរួម ជាមួយនឹងក្លឹប PSG កាលពីរដូវក្តៅកន្លងមកនោះឡើយ។ លោក Joan Laporta បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត បែបនេះថាក្លឹប Barcelona មិនដែលមានបំណង ក្នុងការចុះហត្ថលេខាសាជាថ្មី នាំយកកីឡាករ Messi...
យោងតាមការចេញផ្សាយរបស់ The Mirror បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Pepe ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមកិច្ចពិភាក្សាគ្នាហើយ ទៅលើបញ្ហាកុងត្រាថ្មី ប៉ុន្តែប្រហែលជានឹងត្រូវរងចាំ រហូតដល់ចុងរដូវកាលជាមុនសិន។ កីឡាករ Pepe បានបញ្ជាក់បែបនេះថា៖ ខ្ញុំពេលនេះកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំង ទៅលើទំរង់លេងរបស់ក្រុម ហើយនឹងត្រូវរងចាំមើលលទ្ធផល រហូតដល់ចុងរដូវកាលជាមុនសិន ថាតើក្លឹបនឹងអាចឈានទៅដល់ចំណុច ដែលខ្លួនចង់បានឬក៏យ៉ាងណា គឺការមានសិទ្ធទៅលេងនៅ Champions...
វាក្លាយជាប្រធានបទកំពុងក្ដៅគគុក ទាក់ទងនឹងតារាប្រុស ២រូបដែលទប់ចិត្តទប់មាត់មិនជាប់ ធ្វើទង្វើដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងកម្មវិធីប្រគល់ពានអូស្ការ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២។ នោះគឺ Chirs Rock ដែលបានធ្លោយមាត់ និយាយបែបលេងសើចដាក់ប្រពន្ធ Will Smith ពីរឿងដែលសក់កោរអស់។ ស្របពេល Will Smith ពេលឮគេលេងសើច ដាក់មនុស្សជាទីស្រឡាញ់របស់ខ្លួនបែបនេះ...
ក្រោយស្ថិតក្នុងសមរភូមិ ប្រយុទ្ធអស់ជាច្រើនថ្ងៃ ទាហានរុស្សីម្នាក់បានសុំចុះចាញ់ ដោយមើលឃើញថា មិនអាចច្បាំងឈ្នះទាហានអ៊ុយក្រែន។ ទាហានរុស្សី ឈ្មោះ Misha បានក្រាបនៅលើដី សុំចុះចាញ់ ដោយគេឃើញមានទាហានអ៊ុយក្រែន ភ្ជង់កាំភ្លើងទៅលើរូបគេផងដែរ។ ក្រោយសុំចុះចាញ់ ទាហានរូបនោះ បានទុករថក្រោះមួយគ្រឿងប្រភេទ T-72B3 ឱ្យទៅអ៊ុយក្រែនថែមទៀតផង។ ចំណែកខាងអ៊ុយក្រែន បានផ្តល់សញ្ជាតិដល់ទាហានរុស្សីខាងលើ និងប្រាក់ចំនួន ៧៥០០ផោន។ ពេលនេះទាហានវ័យក្មេង...