កីឡាករ Marcus Rashford មិនសូវជាសប្បាយចិត្តជាមួយ នឹងទំរង់លេងរបស់គាត់ឡើយនេះ ជាការលើកឡើងរបស់គ្រូបង្វឹកក្លឹបលោក Ralf Rangnick ប៉ុន្តែក្រុមនៅតែមានជំនឿចិត្ត សម្រាប់កីឡាករអង់គ្លេសរូបនេះថា នឹងអាចបង្ហាញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួននាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តីនៅមុនការប្រកួតប៉ះនឹង Watford នៅចុងសប្តាហ៍នេះលោក Rangnick ទទួលស្គាល់ថាទំរង់លេងរបស់គាត់ គឺជាបញ្ហារបស់កីឡាករ និងមិនមែនជារបួសដែលសល់តាំង តែពិដើមរដូវកាលនោះទេ។ លោកគ្រូបង្វឹកបាននិយាយបែបនេះថា៖ Rashford...
បរទេស៖ សេតវិមានបានចាត់វិធានការដ៏កម្រ ប៉ុន្តែដ៏មានឥទ្ធិពលនៃការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ទៅលើមេដឹកនាំពិភព លោក ដោយចូលរួមជាមួយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្នុងការថ្កោលទោសលោក ពូទីន ចំពោះការលុកលុយ ដោយយោធាចូលប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន US News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki...
បរទេស៖ ចំពេលមានវិបត្តិអ៊ុយក្រែន មានរបាយការណ៍ដែលបង្ហាញថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបំផ្លាញ។ ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់ អំពីបញ្ហានេះក៏ដោយ។ ត្រូវបានគេអះអាងថា ជាយន្តហោះដ៏ធំបំផុត របស់ពិភពលោក Antonov An-225 ត្រូវបានកត់ត្រាចុងក្រោយ នៅអាកាសយានដ្ឋាន Hostomel (GML) ។ នេះបើយោងតាមវែបសាយ MSN បានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២២ថា យោធាអ៊ុយក្រែនបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ទាហានរុស្ស៊ី បានវាយប្រហារមកលើមូលដ្ឋានទ័ព ដែលមានទីតាំងនៅលើវិថីសំខាន់ មួយក្នុងរដ្ឋធានី គៀវ (Kyiv) របស់អ៊ុយក្រែន ប៉ុន្តែការវាយប្រហារនេះ ត្រូវបានវាយបកវិញផងដែរ ។ ដោយឡែក បើយោងតាមទីភ្នាក់ងារ Interfax...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev មិនបានច្រានចោល ការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ (ការ ធ្វើ ឬ ការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬ របស់ជាតិដទៃ ឲ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ) ដែលមានមូលដ្ឋាននៅរុស្ស៊ីរបស់ជនបរទេសដែលបានចុះបញ្ជីនៅក្នុង “យុត្តាធិការអរិភាព” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយ នៅថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីភាគច្រើន ស្ថិតនៅចម្ងាយត្រឹមតែ 18.6 ម៉ាយ (30 គីឡូម៉ែត្រ) ពីភាគកណ្តាលទីក្រុងគៀវ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស ក៏បានព្រមានរុស្ស៊ីថា ជនរងគ្រោះ និងរបួស “ទំនងជាធ្ងន់...
រុស្សី៖ប្រទេសរុស្សីបាននិយាយថា ខ្លួនកំពុងដាក់កំហិតផ្នែកខ្លះ នៃការចូលប្រើប្រាស់ បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook បន្ទាប់ពីបណ្តាញសង្គម បានកំណត់គណនីរបស់បណ្តាញផ្សព្វផ្សាយជាច្រើន ដែលគាំទ្រដោយវិមានក្រឹមឡាំង ជុំវិញការឈ្លានពានអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ និយតករទំនាក់ទំនងរដ្ឋ Roskomnadzor របស់រុស្ស៊ីបាននិយាយថា ខ្លួនបានទាមទារឲ្យ Facebook លុបចោលការរឹតបន្តឹងដែលខ្លួនដាក់លើទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Zvezda និងគេហទំព័រព័ត៌មាន...
ទីក្រុងប៉េកាំង៖ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Science and Technology Daily ថា យានបាញ់បង្ហោះមនុស្សយន្តជំនាន់ថ្មីរបស់ប្រទេសចិន អាចមានដំណាក់កាលដំបូង ដែលអាចប្រើឡើងវិញ បានអាចធ្វើការចុះចតបែបបញ្ឈរបាន យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ លោក Wang Xiaojun ប្រធានវិទ្យាស្ថានបច្ចេកវិទ្យា យានបាញ់បង្ហោះរបស់ចិន ស្ថិតក្រោមសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយានអវកាសចិន បាននិយាយថា ដំណាក់កាលដំបូងអាចប្រើឡើងវិញ បានអាចដំណើរការបន្ថយល្បឿនម៉ាស៊ីន...
បរទេស៖ ក្រសួងការពារជាតិ នៃកតោះតៃវ៉ាន់ បានធ្វើការរាយការណ៍ថា យន្តចម្បាំង៩គ្រឿងរបស់ចិន បានធ្វើការហោះហើរ ពីលើដែនអាកាសរបស់ខ្លួន ក្រោយរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ដែលរុស្ស៊ី បានបើកការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញ។ ក្រសួងបានបញ្ជាក់ទៀតថា នៅក្នុងបេសកកម្មហោះហើរនោះ មានរួមទាំងយន្តហោះចម្បាំងប្រភេទ J-16 ចំនួន៨គ្រឿង និងយន្តហោះឈ្លបយកការណ៍ប្រភេទ Y-8 ចំនួនមួយគ្រឿងផងដែរ។ ផែនការនៃការហោះហើរ ដោយយន្តហោះចម្បាំងក៏ត្រូវបានបង្ហាញ...
DETROIT៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា និយតករសុវត្ថិភាពរថយន្ត របស់សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតការត្អូញត្អែរថា ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ ដោយស្វ័យប្រវត្តិ នៅលើរថយន្ត Honda ស៊េរីថ្មីជាង ១.៧ លានគ្រឿងអាចបញ្ឈប់ យានយន្តដោយគ្មានហេតុផល។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ និយាយថា ខ្លួនមានបណ្តឹងចំនួន ២៧៨ មានបញ្ហានេះអាចកើតឡើង ក្នុងឆ្នាំ ២0១៧...