ព័ត៌មានអន្តរជាតិ

ទាំងព្រឹកហ្មង! កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងទៀតហើយ ខណៈអ៊ុយក្រែន និងរុស្ស៊ី បន្តមានសង្គ្រាមនឹងគ្នា

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង ហៅកាត់ (JCS) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីល ផ្លោង១គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើត របស់ប្រទេសខ្លួន ។

ខាងJCS បានលើកឡើងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលបាញ់ចេញពីតំបន់ជុំវិញទីក្រុងព្យុង យ៉ាងនៅម៉ោង៧និង៥២ នាទីព្រឹកម៉ោងក្នុងស្រុក ដោយមិនបានផ្តល់ព័ត៌មាន លម្អិតណាមួយនៅឡើយទេ ។

បន្ទាប់ពីការសាកល្បងចុងក្រោយនេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានកោះប្រជុំជាបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន ក្រោមអធិបតីភាពប្រធាន ការិយាល័យសន្តិសុខជាតិ Suh Hoon ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីល ចំនួន៧នៅក្នុងខែមករា រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង នៅថ្ងៃទី៥ ខែមករា និងថ្ងៃទី១១ ខែមករា គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្លងតាមរថភ្លើងចំនួន២នៅថ្ងៃទី១៤ ខែមករា មីស៊ីលដឹកនាំយុទ្ធសាស្ត្រចំនួន២នៅថ្ងៃទី១៧ ខែមករា ដែលជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ។ មីស៊ីល Cruise នៅថ្ងៃទី៥ ខែមករា ជាមីស៊ីលដឹកនាំយុទ្ធសាស្ត្រចាញ់ចេញពីដីទៅដីនៅថ្ងៃទី២៧ ខែមករា និងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយនៅថ្ងៃទី៣ ខែមករា។

យោងតាមកាចុះផ្សាយ ដោយសារព័ត៌មានជាច្រើន បានចុះផ្សាយថា ក្នុងថ្ងៃដំបូង នៃការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបណ្តាលឲ្យស្លាប់ ពលរដ្ឋអស់តិចបំផុត១៣៧នាក់ និងរបួសរាប់រយនាក់ ហើយស្ថានភាពនៃការបាញ់ប្រហារគ្នា បានបន្តធ្វើឡើងដដែល ដោយ កងទ័ពរុស្ស៊ីបន្តរ៉ុលចោល ដល់គៀក នឹងទីក្រុងសំខាន់របស់អ៊ុយក្រែនហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top