ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ជំរុញឱ្យក្រុមយោធា នៅអ៊ុយក្រែន ដណ្តើមអំណាចពីរដ្ឋាភិបាល

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី កាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែន គួរតែ “ដណ្តើមអំណាច” នៅក្នុងប្រទេស និងចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកពូទីន ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ និង “ពួកណាស៊ីនិយម” ពីការប្រើប្រាស់ជនស៊ីវិលជា “ខែលការពារ” ចំពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនបាននិយាយថា យោធាអ៊ុយក្រែនមិនត្រូវអនុញ្ញាត ឱ្យរដ្ឋាភិបាលរបស់ពួកគេប្រើ “កូន ប្រពន្ធ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ជាខែលការពារឡើយ” , ។

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «យកអំណាចមកក្នុងដៃរបស់អ្នក!» ដោយលើកហេតុផលថា កងទ័ពនឹងក្លាយជាដៃគូចរចាល្អជាង “ក្រុមអ្នកញៀនថ្នាំ និងពួកនិយមណាស៊ី” ដែលលោកបានអះអាងថា “បានកាន់កាប់ខ្លួនពួកគេនៅក្នុងទីក្រុងគៀវ” ហើយបានចាប់ប្រជាជន “ធ្វើជាចំណាប់ខ្មាំង” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top