អាជ្ញាធរហុងកុង បានឱ្យដឹងថា ពួកគេបានរកឃើញវីរុសកូវីដ នៅលើសាច់គោ និងស្បែកជ្រូក ដែលនាំចូលពីក្រៅប្រទេស។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Channel News Asia។ សាច់គោកក ដែលនាំចូលមកពីប្រទេសប្រេសុីល និងស្បែកជ្រូកកក ដែលនាំចូលពីប្រទេសប៉ូឡូញ ត្រូវបានអាជ្ញាធរហុងកុង រាយការណ៍ថាមានផ្ទុកវីរុសកូវីដ ស្របពេលដែលហុងកុងកំពុងផ្ទុះឆ្លងកូវីដ លក្ខណៈទ្រង់ទ្រាយធំ។ សាច់គោ មានទម្ងន់២៩តោន និងស្បែកជ្រូក...
សួនសត្វគឺជាកន្លែងសិក្សាស្វែងយល់ ពីជីវិតសត្វព្រៃ, ជាកន្លែងកម្សាន្តរបស់អ្នកទេសចរ និងជាកន្លែងអភិរក្សសត្វព្រៃ ដែលគេចចេញពីការតាមសម្លាប់ របស់ព្រានព្រៃជាដើម។ ប៉ុន្តែសម្រាប់អ្នកស្រឡាញ់ និងការពារសិទ្ធរបស់សត្វព្រៃបានហៅ សួនសត្វថា ជាគុកសម្រាប់ដាក់អ្នកទោសដែលគ្មានកំហុស។ ការហៅដូច្នេះដោយសារសត្វព្រៃ ជាច្រើនត្រូវសួនសត្វមួយចំនួន មិនបានថែរក្សាឲ្យដិតដល់ ដូចជា គ្មានការឲ្យចំណី និងទឹកទៀងទាត់ ហើយការរៀបចំកន្លែង ដាក់សត្វគ្មានលក្ខណៈធម្មជាតិ ហាក់បីដូចជាពន្ធនាគារដាក់អ្នកទោស។ ជានិច្ចកាល សត្វដែលត្រូវគេឃុំក្នុងបន្ទប់ថ្ម ឃាំងដោយចំរឹងដែក...
សត្វគោមួយក្បាលនៅក្នុងប្រទេស បង់ក្លាដេស បានជាប់ចំណាត់ថ្នាក់ជាសត្វគោ ដែលតឿបំផុតនៅលើ ពិភពលោក។ Rani ជាឈ្មោះសត្វគោ ដែលតឿបំផុតនៅលើពិភពលោក មានកម្ពស់ត្រឹមតែ ៥០,៨ សង់ទីម៉ែត្រ ប៉ុណ្ណោះ។ គោញីមួយនេះ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងបំផុត នៅលើបណ្តាញសង្គម ដោយសារតែកម្ពស់ ដ៏សែនទាបរបស់វា។ ចំណែកនៅឯប្រទេសបង់ក្លាដេស ឯណោះវិញ មនុស្សរាប់ពាន់នាក់ បាននាំគ្នាសម្រុកទៅកាន់កសិដ្ឋាន របស់សត្វគោ...
Jane ‘Nightbride’ Marczewski ដែលជាម្ចាស់ប៊ូតុងមាសម្នាក់ របស់កម្មវិធី America’s Got Talent បានទទួលមរណភាពហើយ បន្ទាប់ពីរងទុក្ខ ដោយសារជំងឺមហារីក។ នេះបើតាមការចេញផ្សាយ របស់វិបសាយ TMZ។ ប្រភពជិតស្និទ្ធបានឲ្យដឹងថា ម្ចាស់ប៊ូតតុងមាសកម្មវិធី America’s Got Talent ឆ្នាំ ២០២១ គឺ...
លោក Thomas Tuchel បាននិយាយថា នៅពេលនេះមិនមែនជាពេល ដែលត្រូវសើចចំអក ឬបន្ទោសទៅលើខ្សែប្រយុទ្ធ Romelu Lukaku ឡើយ ចំពោះបញ្ហាធ្លាក់ទម្រង់លេងរបស់គេ។ Lukaku បានប៉ះបាល់តែ៧ដងប៉ុណ្ណោះ ក្នុងការប្រកួតដែលក្រុម Chelsea យកឈ្នះលើក្រុម Crystal Palace បាន ១-០។ ដោយនេះជាចំនួនស្ថិតិ ប៉ះបាល់តិចបំផុត...
មុននេះមានការភ្ញាក់ផ្អើលមួយបានផ្ទុះឡើង ស្របពេលទំព័រហ្វេសប៊ុក អ្នកខេត្តសៀមរាប បង្ហោះរូបភាព ៤សន្លឹក របស់កំពូលតារាហូលីវូដ Angelina Jolie ស្ថិតនៅក្នុងប្រទេសកម្ពុជា គឺទឹកដីអង្គរ។ ទំព័រហ្វេសប៊ុកខាងលើ បានសរសេរពីលើរូបថា៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរ ក្នុងខេត្តសៀមរាប» ក្នុងរូបភាព ក្រៅពីតារាសម្ដែងរូបនេះ ក៏ឃើញមានវត្តមានអ្នកស្រី...
ក្រុមបាល់ទាត់ជម្រើសជាតិ ក្រោមអាយុ២៣ឆ្នាំ របស់វៀតណាម នៅសល់គ្នាត្រឹមតែ១៣នាក់ប៉ុណ្ណោះ ដើម្បីហ្វឹកហាត់ត្រៀមប្រកួត ជាមួយក្រុមជម្រើសជាតិថៃ ក្រោយពីពួកគេមានបញ្ហាកីឡាករ កើតកូវីដ១៩ ច្រើននាក់មក។ វៀតណាម បើកឆាកបានល្អណាស់ ដោយយកឈ្នះលើក្រុម U23 សិង្ហបុរី ដល់ទៅ ៧-០ ឯណោះ។ តែក្រោយមកសមាជិកក្នុងក្រុមនេះ បានឆ្លងកូវីដ១៩ជាបន្ដបន្ទាប់ រហូតដល់ពេលនេះ មានអ្នកឆ្លងដល់ទៅ១២នាក់ទៅហើយ។ ពួកគេនៅសល់សមាជិក...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះដែលផលិតដោយអាមេរិក ប្រភេទ F5 និងត្រូវបានប្រើប្រាស់ ដោយកងកម្លាំងយោធាអ៊ីរ៉ង់ បានជួបហេតុការណ៍ធ្លាក់ ប៉ះទៅនឹងសាលារៀនមួយកន្លែង នៅក្នុងទីក្រុង Tabriz បណ្តាលឲ្យស្លាប់ពីឡុតទាំងពីរនាក់ និងមនុស្សម្នាក់ទៀតនៅនឹងដី។ សាលារៀននេះបានបិទទៅហើយ នៅពេលវេលាកើតហេតុមកដល់នេះ បើយោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យ របស់យោធាលោក Shahin Taqi-Khaniហើយអះអាងទៀតថា...
ស្ត្រីម្នាក់ត្រូវបានគេព្រមានបណ្ដេញចេញ ពីផ្សារទំនើបមួយឈ្មោះ Pick n Pay ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នាងចូលទៅទិញឥវ៉ាន់ ដោយគ្មានម៉ាសការពារកូវីដ.១៩។ ក្រោយមិនបានធ្វើតាមការណែនាំ នាងត្រូវបុគ្គលិក និងសន្តិសុខស្ដីឲ្យធ្វើឲ្យប៉ះសម្ដីគ្នាមួយប្រាវ ហើយស្ត្រីនេះក៏ស្រាតខោទ្រនាប់ យកមកពាក់ធ្វើម៉ាស់ជំនួសតែម្តង។ សកម្មភាពរបស់នារីវ័យកណ្ដាលនោះ ត្រូវបានគេថតជាប់ក្នុងវីដេអូឃ្លីប រយៈពេលជាង១នាទី។ ក្រោយយកខោទ្រនាប់ធ្វើម៉ាសរួចនាង បានលើកមេដៃ ដាក់សន្តិសុខ និងបុគ្គលិកក្នុងហាង ហើយបោះពាក្យដាក់ថា៖ “ប៉ុណ្ណឹងសប្បាយចិត្ត...
កាណូតរើស សំរាមស្វ័យប្រវត្តិ ២គ្រឿងនឹងប្រើសម្រាប់សំអាតទន្លេ ចៅផ្រៈយ៉ា ដែលជាការច្នៃប្រឌិតថ្មី ដើម្បី អនាម័យ និងបរិស្ថានទន្លេ ត្រូវបាននាំចូលមកដល់ប្រទេសថៃហើយ។ កាណូតនេះនឹង សំអាតសំរាមតាមដងទន្លេ ហើយដើរដោយថាមពលពន្លឺព្រះអាទិត្យ។ កាណូតនេះនឹងប្រតិបត្តិការនៅទន្លេចៅផ្រៈយ៉ា រវាង ខេត្តសាមុតប្រាកាន និងបាងកក។ តាមការរំពឹងទុក ក្នុង១ថ្ងៃ វាអាចប្រមូលបានសំរាម ចន្លោះពី ៣ទៅ៤តោន។ តាមការរំពឹងទុក...