សិល្បៈ និង កម្សាន្ត

ស្ដាយបំផុត! Nightbirde ម្ចាស់ប៊ូតុងមាស AGT ២០២១ ស្លាប់ហើយព្រោះជំងឺមហារីក ធ្វើទុក្ខដល់កម្រិត

Jane ‘Nightbride’ Marczewski ដែលជាម្ចាស់ប៊ូតុងមាសម្នាក់ របស់កម្មវិធី America’s Got Talent បានទទួលមរណភាព​ហើយ បន្ទាប់​ពីរងទុក្ខ ដោយសារជំងឺមហារីក។ នេះ​បើ​តាមការ​ចេញផ្សាយ របស់​វិបសាយ TMZ

ប្រភពជិតស្និទ្ធ​បាន​ឲ្យដឹង​ថា​ ម្ចាស់ប៊ូតតុងមាសកម្មវិធី America’s Got Talent ឆ្នាំ ២០២១ គឺ Nightbride បានទទួលមរណភាព កាល​ពីថ្ងៃសៅរ៍ បន្ទាប់ពីបាន​ព្យាបាលខ្លួនជាង ១ខែ ដោយសារតែជំងឺមហារីក ដែលរាលដាលដល់សួត ឆ្អឹងខ្នង និងថ្លើម។

Nightbride បាន​ដក​ខ្លួន​ចេញពីកម្មវិធី “AGT” នៅពាក់កណ្ដាលរដូវកាល ពេល​ដែល​នាង​ប្រកាសថា នាងត្រូវ​ផ្ដោតលើសុខភាពនាងសិន។ នាង​ធ្លាប់​បាន​រួចរស់ជីវិត​ ពីជំងឺមហារីកសុដន់ ក្រោយពីបាន​ធ្វើរោគវិនិច្ឆ័យកាល​ពីឆ្នាំ ២០១៧ ប៉ុន្តែនៅទីបំផុត ជំងឺកាចសាហាវនេះ​ បែរជា​វិលមកវិញ ក្នុងស្ថានភាព​យ៉ាប់យ៉ឺនជាងមុនទៀត។

យ៉ាង​ណា​មិញ ដំណឹង​ក្រៀមក្រំ​នេះ​ បាន​ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាក្រុមការងារ​ កម្មវិធី​មាន​ការ​សោកស្ដាយជា​ពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដែល​មច្ឆុរាជផ្ដាច់សង្ខារ​នារីម្នាក់នេះ ​ក្នុងវ័យ ៣១ឆ្នាំ៕ Source: Sabay

Most Popular

To Top