សិល្បៈ និង កម្សាន្ត

Cherry Bullet បង្ហាញភាព ស្រស់ស្អាត នៃសៀវភៅរឿង ក្នុងឈុតខ្លីៗ គំនិតថ្មីសម្រាប់បទ ‘Cherry Wish’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀង ស្រី៧នាក់ Cherry Bullet កំពុងបន្តការរាប់ថយក្រោយ រហូតដល់ការត្រឡប់មកវិញ ចុងក្រោយរបស់ពួកគេ សម្រាប់ផ្សព្វផ្សាយអាល់ប៊ុមខ្នាត តូចទី២ របស់ពួកគេ ‘Cherry Wish’ ។

កាលថ្ងៃទី ២១ ខែកុម្ភៈ ក្រុមចម្រៀងនារី FNC Entertainment បានបង្ហាញរូបភាពគំនិតថ្មី ដែលផ្សព្វផ្សាយអាល់ប៊ុមខ្នាតតូចទី២ របស់ពួកគេ ‘Cherry Wish’ ។ ត្រូវបាន ដាក់ស្លាកថា ជាឈុតខ្លីៗនៃកំណែ ‘ dazzle ‘ សមាជិកម្នាក់ៗក្នុងចំណោម សមាជិក ៧នាក់ត្រូវបានគេមើលឃើញថា មានគំនិត ពីរផ្សេងគ្នា ថតជាមួយមេអំបៅ និងជាមួយផ្កាកុលាបដែលមានដើមវែងនៅក្នុងទី២ ។

ការបញ្ចូលពណ៌ខៀវ ពណ៌ផ្កាឈូក និងពណ៌ស្វាយនៅក្នុងផ្ទាំង ខាងក្រោយនៃរូបថត បង្កើតបរិយាកាសស្រដៀងនឹងការស្រមើស្រមៃ ដោយកំណត់សម្លេង ដ៏ស្រទន់សម្រាប់ការត្រលប់មកវិញរបស់ក្រុម។ ទន្ទឹមនឹងនេះ ‘Cherry Wish’ ត្រូវបានកំណត់ឲ្យចេញផ្សាយនៅថ្ងៃទី២ ខែមីនា។ ទស្សនារូបភាព Concept ‘ dazzle ‘ ខាងក្រោមទាំងអស់គ្នា! ៕ដោយ៖លី ភីលីព

Most Popular

To Top