សិល្បៈ និង កម្សាន្ត

តារាចម្រៀងស្រី នាង Kim Min Ju ធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីដែលមាន សម្រស់ស្រស់ស្អាត និងតារាសម្តែង មានប្រជាប្រិយភាពបំផុត នាង Kim Min Ju បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីចេញរោគសញ្ញា ។

កាលពីថ្ងៃទី ២១ ខែកុម្ភៈ ទីភ្នាក់ងារ Urban Works Media របស់តារារូបនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសព័ត៌មានដោយពន្យល់ថា នាង Min Ju ចាប់ផ្តើម មានរោគសញ្ញា ត្រជាក់ស្រាលនៅចុងសប្តាហ៍ ហើយបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 ដោយប្រើឧបករណ៍ ធ្វើតេស្តិ៍ដោយខ្លួនឯង ។

ក្រោយមកនាងបានធ្វើតេស្តិ៍ PCR ដែលបង្ហាញថា នាងធ្វើតេស្តិ៍វិជ្ជមាន ។ នាង Min Ju បានលុបចោលសកម្មភាពដែលបានកំណត់ពេលរបស់នាង ហើយបច្ចុប្បន្នកំពុង នៅដាច់ដោយឡែកនៅផ្ទះ ។ ជាមួយគ្នានេះដែរ កាលពីដើមថ្ងៃនេះ សិល្បករទោល WOODZ ក៏បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top