អតីតកីឡាករឆ្នើមគ្រាប់បាល់ច្រើនជាងគេ នៅលីគកំពូលអង់គ្លេសលោក Alan Shearer នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ ទុកនូវលទ្ធផលមួយចំនួនសម្រាប់រដូវកាលនេះ ដែលក្នុងនោះ លោកជឿជាក់ថាកាំភ្លើងធំ Arsenal នឹងគ្មានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ។ លោកបន្តថា Spurs នឹងអាចយកឈ្នះ Arsenal ដើម្បីដណ្តើមយកលេខរៀងទី៤ ទោះបីជាបច្ចុប្បន្ន Arsenal កំពុងឈរនៅលេខរៀងទី៤ មាន២ពិន្ទុលើក្រុម...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា យោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង នៅថ្ងៃអង្គារនេះ ដែលជាការបាញ់បង្ហោះគ្រាប់មីស៊ីល ជាក់ស្តែងជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំរដ្ឋផ្តាច់ខ្លួន ជំរុញឱ្យមានការរីកចម្រើនផ្នែកយោធាបន្ថែមទៀត ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់(JCS)...
ការវះកាត់ យកបេះដូងសត្វជ្រូក មកដាក់ក្នុងខ្លួនមនុស្ស ទទួលបានជោគជ័យ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ នេះជាករណីដំបូងហើយ ដែលការយកបេះដូងរបស់សត្វ មកដាក់ជំនួសឱ្យបេះដូងរបស់មនុស្ស ហើយថែមទាំងទទួលបានជោគជ័យទៀតផង។ អ្នកជំងឺមានឈ្មោះ David Bennett ត្រូវរស់ពឹងលើម៉ាសុីនជំនួយជីវិត អស់ជាច្រើនខែមកហើយ។ ដោយបេះដូងរបស់បុរសរូបនេះបានខូច ហើយត្រូវធ្វើការវះកាត់ប្តូរដាក់បេះដូងថ្មី។...
អ្នកគាំទ្ររបស់ក្លឹប Manchester United បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្តជាមួយ Marcus Rashford និង Greenwood អំឡុងពេលប្រកួត FA Cup ទល់នឹង Aston Villa កាលពីយប់មិញ។ ការប្រកួតដែលលេងនៅកីឡដ្ឋាន Old Trafford ក្រុមលោក Ralf Rangnick...
កីឡាករប៉ទុយហ្គាល់ឆ្នើមរបស់ក្លឹបបិសាចក្រហម Bruno Fernandes ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បាននឹងអាចចាកចេញទៅចូលរួមជាមួយនឹង Barcelona ក្រោយការបង្ហាញ ទំរង់លេងមិនល្អប្រសើរឡើយ ដោយនៅរដូវកាល២០២១-២០២២។ ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់ បានចេញមកធ្វើការឆ្លើយតប ទៅនឹងដំណឹងនេះថា សុទ្ធតែជាអ្នកកាសែតមិនល្អឡើយ ទោះបីជាជាក់ស្តែងទំរង់លេងរបស់គាត់ ពាក់កណ្តាលរដូវកាលនេះ ពិតជាមិនដូចទៅនឹងការរំពឹងទុកក្តី។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនទាំង១៤ដង នៅក្នុងលីគហើយជឿជាក់ថា Fernandes...
អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា របកគំហើញនេះបង្ហាញពីព័ត៌មានលម្អិតថ្មី អំពីរបៀបដែលកំពូលយក្សក្រហមវិវត្តន៍មុនពេលទៅ Supernova អាចធ្វើឲ្យតារាវិទូ រកឃើញពួកវានាពេលអនាគត។ តារាវិទូបានថតរូបគ្រាចុងក្រោយបង្អស់ ក្នុងជីវិតរបស់ផ្កាយយក្សក្រហម ជាលើកដំបូង។ វាត្រូវបានគេប្រទះឃើញត្រឹមតែ ១៣០ ថ្ងៃប៉ុណ្ណោះ មុនពេលផ្ទុះដោយប្រើតេឡេស្កុបចំនួន២ នៅរដ្ឋហាវ៉ៃ ដែលធ្វើឲ្យអ្នកស្រាវជ្រាវមួយក្រុម ធ្វើការស្ទាបស្ទង់មើលវា មុនពេលវាបំផ្ទុះនៅក្នុង Supernova ដ៏ធំសម្បើមមួយ។ លោកវេជ្ជបណ្ឌិត Wynn...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងសម្ដែងនាង Nana និងតារាសម្ដែងលោក Jang Dong Yoon បានចូលរួមសម្ដែងក្នុងរឿងភាគថ្មី ‘My Man is Cupid’។ រឿង ‘My Man is Cupid’...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប្រកួតហែលទឹក ហើយក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធជាច្រើនគ្រឿងកាលពីអតីតកាល ដែលជាការបង្ហាញថាកីឡាប្រភេទនេះក៏ជាប្រភេទកីឡា មានសក្ដានុពលមួយ របស់កម្ពុជាដែរ ហើយក៏សម្ដែងការកោតសរសើរ ពិសេសការបញ្ចេញសមត្ថភាពប្រកួតរបស់កីឡាករ កីឡាការនីប្រកបដោយ ភាពទាក់ទាញនៅលើផ្ទៃទឹក ក្នុងអាងហែលទឹក នៃមណ្ឌលកីឡាហែលទឹកបាត់ដំបង។ សម្ដេចក្រឡាហោម បានបន្ថែមថា មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ...
ភ្នំពេញ៖ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯក បន្ទាប់ពីក្លិបនេះដណ្តើមបាន មេដាយច្រើនជាងគេ គឺ២៦គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបង រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយ ២៦គ្រឿង ក្នុងនោះមេដាយមាស១២គ្រឿង ប្រាក់៧គ្រឿង...
ក្រុមហ៊ុន Honda គ្រោងនឹងបញ្ចេញរថយន្តវ៉ែនរបស់ខ្លួនម៉ូដែល Step WGN 2022 ក្នុងពិព័រណ៌យានយន្ត Tokyo Auto Salon 2022 នៅថ្ងៃទី១៥មករាខាងមុខ។ រថយន្តនេះត្រូវបានអភិវឌ្ឍន៍ដល់ជំនាន់ទី៦ ដោយរក្សាការឌីហ្សាញបែបប្រអប់ដដែល ដើម្បីឱ្យផ្នែកខាងក្នុងធំទូលាយ ប៉ុន្តែរូបរាងខាងក្រៅ ស្អាតជាងជំនាន់ទី៥ ដោយបំពាក់ជាមួយចង្កៀង LED រាងចតុកោណកែង ភ្ជាប់គ្នាជាមួយប៉ាណាដ៏ធំមួយ។ រថយន្ត...