កីឡា

សង្ស័យ Aubameyang អាចមានបញ្ហាបេះដូង

កីឡាករខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបកាំភ្លើងធំ Arsenal ជាច្រើនសម័យ Aubameyang ទើបតែតេស្តរកឃើញវិជ្ជមានកូវីដ នៅពីមុនការប្រកួតពានរង្វាន់ Africa Cup of Nation។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយព្យាបាលសះស្បើយហើយនោះ តារាខ្សែប្រយុទ្ធ គឺត្រៀមចូលរួមប្រកួតវិញ ទៅហើយនៅថ្ងៃសុក្រម្សិលមិញនេះ ឲ្យក្រុមជម្រើសជាតិហ្គាបុង ប៉ុន្តែបែរជាត្រូវដកឈ្មោះចេញទៅវិញ ដោយក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យនិងសង្ស័យថា កីឡាករមានបញ្ហាបេះដូង។

ការស្កេនដែលត្រូវបានធ្វើឡើង ដោយគណកម្មការគ្រប់គ្រងបាល់ទាត់ របស់អាហ្វ្រិក CAF (Confederation of African Football) ហើយក្នុងនោះកីឡាករ២នាក់ទៀត របស់ហ្គាបុងដូចជា Axel Meye និង Mario
Lemina ក៏ត្រូវបានដកចេញពីបញ្ជីកីឡាករ ដែលត្រូវប្រកួតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top