កីឡា

Rooney កំពុងជួបបញ្ហា ខណៈកីឡាករឆ្នើម របស់ Derby នាំគ្នាដើរចេញពីក្លឹប

គ្រូបង្វឹករបស់ក្លឹប Derby County លោក Wayne Rooney កំពុងបានបង្ហាញស្នាដៃបានយ៉ាងល្អ ក្នុងការដឹកនាំក្រុមឲ្យគេចចេញពីតំបន់ ដែលត្រូវគេកាត់ចោល នៅរដូវកាលនេះ ទោះបីជាត្រូវបាន គណកម្មការបាល់ទាត់អង់គ្លេស កាត់ពិន្ទុពិន័យជាច្រើនក្តី។

ទោះបីជាយ៉ាងណាក្តីបញ្ហាមួយទៀត បានចូលមកដល់ដូចគ្នាផងដែរ គឺតារាឆ្នើមរបស់ក្លឹប បាននាំគ្នាមិនទុកចិត្ត ក្នុងការបន្តលេងនៅទីនេះ ហើយនាំគ្នាដើរចេញ ទៅលេងជាមួយនឹងក្លឹបផ្សេង ជាក់ស្តែងមកដល់ពេលនេះ សូម្បីតែកីឡាករ Phil Jagielka ក៏បានសម្រេចចិត្ត ចាកចេញរួចទៅហើយ។

Jagielka សម្រេចចិត្តមិនបន្តកុងត្រាថ្មី ក្រោយមើលឃើញបញ្ហារបស់ក្លឹប រួមទាំងការបិទមិនឲ្យមានការដោះដូរ នាពេលខាងមុខផងដែរ ពីសំណាក់ EFL ហើយកីឡាករវ័យ៣៩ឆ្នាំរូបនេះ គឺជាជម្រើសដំបូងរបស់លោក Rooney កន្លងមកដោយអាចបង្ហាញខ្លួន ដល់ទៅ២០ដង ក្នុងការប្រកួតលីគទាំង២៥ នាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top