កីឡា

Liverpool គ្មានបំណងរៀបចំកុងត្រាថ្មី តបតាមការចង់បានរបស់ Salah

កីឡាករអេហ្ស៊ីប Mohamed Salah មកដល់ពេលនេះនៅសល់កុងត្រា តែរយៈពេល១៨ខែទៀតប៉ុណ្ណោះ ខណៈដែលអាចរកបានប្រាក់កម្រៃ ដល់ទៅ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈដែលកុងត្រាថ្មី នៅមិនទាន់បានធ្វើនៅឡើយ។

យោងតាមការបញ្ជាក់របស់ The Telegraph បានអះអាងថាការចរចាគ្នា រវាងក្លឹបនិងកីឡាករ ចំពោះមុខកុងត្រាថ្មី កំពុងត្រូវបានជាប់គាំង ជាពិសេសអ្វីដែល ជាការទាមទារប្រាក់កម្រៃថ្មី របស់កីឡាករខ្សែប្រយុទ្ធនេះផ្ទាល់តែម្តង។

ទោះបីជាយ៉ាងណាក្តី គ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp វិញហាក់បីដូចជាមិនមានបំណង ចង់ផ្តល់ព័ត៌មានលំអិត ទៅលើបញ្ហានេះឡើយ និងរងចាំតែការសម្រេចចិត្ត របស់ក្លឹបប៉ុណ្ណោះ។

ក្នុងពេលជាមួយគ្នានេះ Liverpool ក៏ត្រូវបានគេមើលឃើញថា គ្មានបំណងចង់ចរចាលើលក្ខខណ្ឌប្រាក់កម្រៃ របស់កីឡាករដែលពីព្រោះថា Salah នឹងមិនបន្ទាបសំណើរនេះឡើយ ដែលមានន័យថា ឱកាសនៃការចាកចេញ គឺពិតជាមានខ្ពស់ ក្នុងខែមករានេះ ឬរដូវក្តៅខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top