កីឡា

Rangnick៖ Martial មិនចង់មានវត្តមាន ជាផ្នែកមួយរបស់ក្រុម Man UTD

កីឡាករខ្សែប្រយុទ្ធបារាំង នៅសប្តាហ៍នេះត្រូវបានគេដឹងថា បានធ្វើការស្នើសុំទៅកាន់ ក្រុមបិសាចក្រហម Man UTD ដើម្បីអាចធ្វើការចាកចេញ នៅក្នុងខែមករានេះខណៈចំនួន នៃការអវត្តមាន ប្រកួតនៅតែបន្តកើតមាន ចំពោះរូបគាត់នៅឡើយ។

លោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្ន បានបញ្ជាក់ថាកីឡាករ Anthony Martial គឺបានស្នើសុំមិនមានឈ្មោះ ក្នុងការប្រកួតរបស់ក្រុមឡើយ ដើម្បីប្រកួតប៉ះទៅនឹងក្រុម Aston Villa កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។

លោក Rangnick ក៏បានថ្លែងដែរថា កាលពីខែធ្នូកន្លងមកកីឡាករវ័យ២៦ឆ្នាំ ធ្លាប់បានសុំចាកចេញពីក្លឹបម្តងហើយ ហើយមកដល់សប្តាហ៍កន្លងទៅនេះម្តងទៀត​​ ដើម្បីអាចចាកចេញឲ្យបាន នៅក្នុងខែមករា ខណៈដែលក្លឹប ដែលចង់បានខ្សែប្រយុទ្ធនេះខ្លាំងបំផុត គឺក្លឹបអេស្បាញ Sevilla។

លោក Rangnick បានថ្លែងនៅក្នុងការប្រកួតយប់មិញនេះថា៖ គាត់ Martial មិនចង់ចូលរួមការប្រកួតទល់នឹង Aston Villa ឡើយទោះបីជាគាត់មានឈ្មោះជាធម្មតា ដើម្បីប្រកួតនេះ។ នេះគឺជាមូលហេតុតែមួយគត់ ដែលគាត់មិនធ្វើដំណើរ ទៅក្នុងការប្រកួតជាមួយនឹងក្រុម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top