មហាជនជាច្រើនរំពឹងថា ក្មេងស្រីគួរឲ្យស្រលាញ់ទន់ភ្លន់ ល្អហួស ទៅថ្ងៃខាងមុខគេរំពឹងថា នាងជាបវរកញ្ញាកម្ពុជាមួយរូប ដែលដណ្តើមមកុដ នៅលើឆាកអន្តរជាតិ នាពេលខាងមុខនេះ រហូតធ្វើឲ្យហ្វេនៗជាច្រើនគាំទ្រនាង គ្រប់គ្នា ព្រោះតែនាងមានលក្ខណៈ ពិសេស៥យ៉ាង ឬអាចលើសពីនេះ ដែលមាននៅក្នុងខ្លួន។ សង្កេតឃើញមួយរយៈចុងក្រោយនេះ កុមារី ល្អហួស បានបង្ហាញមុខលើបណ្តាញសង្គម ជាពិសេសនោះ មហាជនបានកត់សម្គាល់ឃើញ នាងបានបង្ហាញពីការហ្វឹកហាត់ រៀនដើរបង្ហាញម៉ូដ...
ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យា អ៉ីនធឺណិត បានក្លាយជាមធ្យោបាយប្រើប្រាស់ ចាំបាច់បំផុតមួយ បម្រើដល់សកម្មភាពអាជីវកម្ម ការទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៉ីនធឺណិត ក៏ជាក្តីបារម្មណ៍ ចំពោះអ្នកប្រើប្រាស់ពិសេស សម្រាប់កុមារាកុមារីដែលពុំទាន់យល់ អំពីហានិភ័យ គ្រោះថ្នាក់ និងបច្ចេកទេសការពារសុវត្ថិភាព លើបណ្តាញអ៉ីនធឺណិត ហើយពួកគេក៏ជាបុគ្គល ដែលងាយរងគ្រោះ...
កីឡាករខ្សែប្រយុទ្ធ Lukaku ដែលជាកីឡាករតម្លៃខ្លួន កំណត់ត្រារបស់ក្លឹបតោខៀវ Chelsea យប់មិញនេះបានប្តុរចូលភ្លាម អាចរកគ្រាប់ដំបូង ក្នុងលីគរបស់ខ្លួនភ្លាម ហើយថែមទាំងអាចបន្ថែមគ្រាប់បាល់ ១១ម៉ែត្រមួយទៀត ជួយឲ្យក្រុមរបស់លោក Tuchel យកឈ្នះងាយៗលើAston Villa។ ខណៈដែល Chelsea និងក្តីសុបិន្តក្នុងការលើកពានរង្វាន់អង់គ្លេស កាន់តែខិតឆ្ងាយទៅហើយនោះ Lukaku ហាក់ដូចជាបានក្លាយទៅជា វិរៈបុរសថ្មីម្នាក់ ដើម្បីជួយជម្រុញក្រុមសាជាថ្មី...
ទីបំផុតការប្រកួតរវាងក្រុម Arsenal និងក្រុម Wolves ក៏ត្រូវបានគេសម្រេចចិត្ត ក្នុងការផ្អាកដំណើរការ ជាបណ្តោះអាសន្នផងដែរ។ ការប្រកួតក្នុងលីគដែលគ្រោងធ្វើឡើង នៅថ្ងៃអង្គារនោះត្រូវបានលើកពេលទៅវិញ ដោយសារតែបញ្ហារបួសកីឡាករផង និងជាពិសេសករណីកូវីដមានចំនួនកើនឡើងផង ដែលជាហេតុធ្វើឲ្យពួកគេ មិនអាចមានកីឡាករគ្រប់គ្រាន់ ក្នុងការប្រកួត។ ការប្រកាសនេះបានធ្វើឡើង នៅក្រោយបន្តិចប៉ុណ្ណោះ ក្នុងពេលដែលក្រុមរបស់គ្រូបង្វឹក Wolves លោក Bruno Lage បានផ្អាកការប្រកួតម្តងដែរ...
បរទេស៖ ប្រទេសជប៉ុន គ្រោងធ្វើការចំណាយលើយោធាដ៏ច្រើន នៅក្នុងឆ្នំា២០២២ ស្របពេលដែលប្រទេសចិន បន្តពង្រីញកវិសាលភាព យោធារបស់ខ្លួន និងប្រទេសកូរ៉េខាងជើង បង្កើនឃ្លាំអាវុធមីស៊ីលរបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។ រដ្ឋាភិបាលជប៉ុន បានអនុម័តកញ្ចប់ថវិកាមួយកាលពីថ្ងៃសុក្រ ដែលនឹងចំណាយប្រាក់ ចំនួន៤៧ពាន់លានដុល្លារ លើយោធា ដោយគិតចាប់ពីថ្ងៃទី០១ ខែមេសា ប៉ុន្តែកញ្ចប់ថវិកានោះ...
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារគ្រប់គ្រងរបស់ពួកគេ បាននិយាយថា សមាជិក៣នាក់ នៃក្រុមកំពូលតារា K-pop គឺក្រុមតារាចម្រៀងប្រុសBTS បានឆ្លងមេរោគ COVID-19 បន្ទាប់ពីត្រឡប់មកពីក្រៅប្រទេសមកវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ទីភ្នាក់ងារ Big Hit Music បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា RM និង Jin ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា...
NASHVILLE៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តន្ត្រីករអាជីព Bluegrass ជាម្ចាស់ជយលាភី Grammy លោក J.D. Crowe ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ មានរយៈពេលជាង ៥ ឆ្នាំបានទទួលមរណភាព ក្នុងវ័យ៨៤ ឆ្នាំ។ កូនប្រុសរបស់លោក David បានបញ្ជាក់ពីការស្លាប់ កាលពីថ្ងៃសៅរ៍ ទៅកាន់សារព័ត៌មាន...
NAGOYA៖ ការសម្តែងការច្រៀង និងរាំ “idol” នៅទីក្រុង Nagoya ត្រូវបានគេនិយាយថា ជាផ្ទះដ៏ក្តៅគគុក សម្រាប់ការលេចចេញ នូវទេពកោសល្យថ្មី កំពុងព្យាយាម ធ្វើឲ្យទំនាក់ទំនងជិតស្និទ្ធដ៏សំខាន់ទាំងអស់ ជាមួយអ្នកគាំទ្រឡើងវិញ បន្ទាប់ពីតស៊ូអស់រយៈពេល ជាយូរក្រោមការរឹតបន្តឹងទាក់ទង នឹងមេរោគឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ភាពជិតស្និទ្ធនៃទស្សនិកជន ជាមួយតារាសម្ដែងរបស់ជប៉ុន ទាំងក្រុមក្មេងប្រុស ក្រុមចម្រៀងនារី និងការសម្ដែងទោល...
ជា ស៊ីដេត កីឡាករមានថ្វីដៃ លើប្រភេទកីឡាអុកចត្រង្គ រំលឹកពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ត្រូវសន្លប់រហូត២០ថ្ងៃ និងបាត់បង់ដៃឆ្វេង ប៉ុន្តែមិនបោះបង់កីឡា នៅតែតស៊ូលេងជាប់លេខ២ ជើងឯកថ្នាក់ជាតិ។ កីឡាករ ជា ស៊ីដេត បានឲ្យដឹងថា ចំពោះរឿងពិការដៃឆ្វេងនេះ គឺកើតឡើងប្រហែល២ឆ្នាំមុននេះទេ នៅពេលដែលលោកបើកឡានជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ។ រំលឹកដល់រឿងអតីតកាលជើងខ្លាំង លេងអុកចត្រង្គរូបនេះជួបគ្រោះថ្នាក់កាលនោះសន្លប់រហូតដល់ទៅ ២០ថ្ងៃទើបដឹងខ្លួន...
គេហទំព័រ TikTok ស្ថិតនៅក្នុងតំណែងលេខ ១ នៅក្នុងបញ្ជីនៃឈ្មោះ Domain មានអ្នកចូលមើលច្រើនជាងគេ ឬជាឈ្មោះវិបសាយ មានប្រជាប្រិយភាព ជាងគេប្រចាំឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពី ក្រុមអ្នកស្រាវជ្រាវ Cloudflare ។ ក្រុមអ្នកជំនាញ ខាងលើបានចុះផ្សាយ ទិន្នន័យយ៉ាងលម្អិត រៀបរាប់ពីលទ្ធផល នៃការស្រាវជ្រាវកន្លងមក អស់រយៈពេល១ឆ្នាំពេញ។ ចំណាត់ថ្នាក់ដែលស្រង់បាន...