ព័ត៌មានអន្តរជាតិ

បម្រែបម្រួលអាកាសធាតុ៖ ចំនួនអ្នកស្លាប់ ដោយសារ គ្រោះមហន្តរាយ អាកាសធាតុខ្លាំង ក្នុងឆ្នាំ ២០២១

អាមេរិក៖ យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ព្រឹត្តិការណ៍អាកាសធាតុត្រូវបានផ្សារភ្ជាប់ ទៅនឹងការផ្លាស់ប្តូរអាកាសធាតុ បាននាំមកនូវទុក្ខវេទនា ដល់មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២១ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC។

ការសិក្សានេះ មកពីអង្គការសប្បុរសធម៌ Christian Aid បានរកឃើញព្រឹត្តិការណ៍ធ្ងន់ធ្ងរ ចំនួន១0 ដែលនីមួយៗបានបណ្តាល ឲ្យមានការខូចខាតច្រើនជាង ១ពាន់លានដុល្លារ។ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដ៏ធំបំផុត មកពីព្យុះសង្ឃរា Ida បានវាយប្រហារ សហរដ្ឋអាមេរិក ក្នុងខែសីហា និងទឹកជំនន់នៅអឺរ៉ុបក្នុងខែកក្កដា។

នៅតំបន់ក្រីក្រជាច្រើនមានទឹកជំនន់ និងព្យុះបានបណ្តាលឲ្យមាន ការផ្លាស់ទីលំនៅ របស់ប្រជាជនយ៉ាងច្រើន និងរងទុក្ខយ៉ាងធ្ងន់ធ្ងរ។ មិនមែនរាល់ព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរទាំងអស់ គឺបណ្តាលមកពី ឬជាប់ពាក់ព័ន្ធទៅនឹងការប្រែប្រួល អាកាសធាតុទេ ទោះបីអ្នកវិទ្យាសាស្ត្រ កាន់តែមានភាពក្លាហាន ក្នុងការរុករកទំនាក់ទំនងក៏ដោយ។

អ្នកស្រាវជ្រាវឈានមុខគេមួយរូប គឺលោកវេជ្ជបណ្ឌិត Friederike Otto បានសរសេរនៅលើ Twitter កាលពីដើមឆ្នាំនេះថា រាល់រលកកម្ដៅដែលកើតឡើង នៅលើពិភពលោក ឥឡូវនេះកាន់តែខ្លាំង ដោយការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលមកពីមនុស្ស។
ទាក់ទងទៅនឹងព្យុះ និងខ្យល់ព្យុះ មានភស្តុតាងកាន់តែច្រើនឡើងថា ការប្រែប្រួលអាកាសធាតុ ក៏កំពុងប៉ះពាល់ ដល់ព្រឹត្តិការណ៍ទាំងនេះផងដែរ។

កាលខែសីហា ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយផ្នែកដំបូង នៃរបាយការណ៍វាយតម្លៃទី៦។ ទាក់ទងទៅនឹងព្យុះសង្ឃរា និងព្យុះស៊ីក្លូនត្រូពិច អ្នកនិពន្ធបាននិយាយថា ពួកគេមានទំនុកចិត្តខ្ពស់ ដែលភស្តុតាងនៃឥទ្ធិពល របស់មនុស្សបានពង្រឹង។

ការសិក្សាបាននិយាយថា សមាមាត្រនៃព្យុះស៊ីក្លូនត្រូពិចខ្លាំង ល្បឿនខ្យល់ព្យុះស៊ីក្លូនត្រូពិច កម្រិតកំពូលជាមធ្យម និងល្បឿនខ្យល់កំពូល នៃព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុត នឹងកើនឡើងនៅលើមាត្រដ្ឋានពិភពលោក ជាមួយនឹងការកើនឡើង នៃកំដៅផែនដី ប៉ុន្មានសប្តាហ៍បន្ទាប់ពី របាយការណ៍នោះចេញមក ព្យុះសង្ឃរា Ida បានបោកបក់មកលើសហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព

Most Popular

To Top