កីឡា

លោក John Madden ជាគ្រូបង្វឹក និងជាអ្នកអត្ថាធិប្បាយ NFL ដ៏ល្បីល្បាញ បានស្លាប់នៅអាយុ ៨៥ ឆ្នាំ

អាមេរិក៖ សហព័ន្ធបាល់ឳបជាតិ (NFL) បានរាយការណ៍ថា គ្រូបង្វឹកបាល់ឳប និងជាអ្នកអត្ថាធិប្បាយ ដ៏ល្បីល្បាញលោក John Madden បានទទួលមរណភាពក្នុងអាយុ ៨៥ ឆ្នាំ ចំណែករូបលោកបានស្លាប់ ដោយមិននឹកស្មានដល់ ហើយមិនបានបញ្ជាក់ពីមូលហេតុដែរ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC។

លោក Madden បានដឹកនាំក្រុម Oakland Raidersឲ្យឈ្នះពានរង្វាន់ Super Bowl លើកដំបូងរបស់ពួកគេក្នុងឆ្នាំ ១៩៧៧ ហើយបានក្លាយជាអ្នកវិភាគទូរទស្សន៍ ដ៏មានប្រជាប្រិយយ៉ាងខ្លាំង បន្ទាប់ពីចូលនិវត្តន៍ពីគ្រូបង្វឹក។
ក្រោយមកលោកបានក្លាយជាមុខ របស់លោក Madden NFL Football ជាហ្គេមវីដេអូកីឡា ដែលទទួលបានជោគជ័យបំផុត មិនធ្លាប់មាន។

លោក Roger Goodell ស្នងការ NFL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មាននរណាម្នាក់ស្រឡាញ់ បាល់ឳបជាងគ្រូបង្វឹកទេ ។ វានឹងមិនមានលោក John Madden ផ្សេងទៀតទេ ហើយយើងនឹងជំពាក់គាត់ជារៀងរហូត សម្រាប់អ្វីៗទាំងអស់ ដែលលោកបានធ្វើដើម្បីបង្កើតបាល់ឳប និងNFL ដូចសព្វថ្ងៃនេះ។

លោក Madden បានបង្វឹកក្រុម Raiders ពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៨ ។ លោកបានឈ្នះពានរង្វាន់ Super Bowl XI នៅពេលពួកគេឆ្លងកាត់ រដូវកាលធម្មតាឆ្នាំ ១៩៧៦ ជាមួយនឹងកំណត់ត្រា ១៣-១ ។ លោកមានភាគរយឈ្នះបានល្អបំផុត របស់គ្រូបង្វឹក NFL ដែលបានទទួលបន្ទុកជាង ១00 ប្រកួត៕ ដោយ៖លី ភីលីព

Most Popular

To Top